ក្រោយការវាយប្រហារថ្មី លោក Vance ថាអ៊ីរ៉ង់ជាអ្នកជ្រើស​យក​ហិង្សា​ ដូច្នេះអាមេរិកនឹងឆ្លើយតបដោយហិង្សាវិញ

អន្តរជាតិះ – អនុប្រធានាធិបតីលោក JD Vance បាននិយាយថា សហរដ្ឋអាមេរិក ត្រៀមខ្លួនរួចជាស្រេច ដើម្បីពិភាក្សាអំពីការមិនចុះសម្រុងជាមួយអ៊ីរ៉ង់ទាក់ទងនឹងអនុស្សរណៈនៃការយោគយល់គ្នា ហើយនឹងឆ្លើយតបវិញក្នុងគ្រប់ទម្រង់ដែលក្រុងតេហេរ៉ងខ្លួនឯងប្រព្រឹត្ត។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– អនុប្រធានាធិបតីរូបនេះ បានបង្ហោះនៅលើ X ថា អ៊ីរ៉ង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់ ហើយយើងបានគោរពវា។ ប្រសិនបើពួកគេមានការមិនចុះសម្រុងគ្នាអំពីរបៀបដែលអនុស្សរណៈនៃការយោគយល់គ្នាដែលកំពុងត្រូវបានអនុវត្ត ពួកគេអាចហោទូរស័ព្ទពិភាក្សាបាន។ ប៉ុន្តែបើពួកគេជ្រើសយកហិង្សានោះ ពួកគេនឹងត្រូវប្រឈមមុខនឹងហិង្សាទៅវិញ។

– បញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) បានរាយការណ៍ពីការវាយប្រហារលើទឹកដីអ៊ីរ៉ង់ជាការឆ្លើយតបទៅនឹងការវាយប្រហារលើកប៉ាល់ពាណិជ្ជកម្មមួយគ្រឿងនៅច្រកសមុទ្រ Hormuz។

– យោងតាមសេចក្តីថ្លែងការណ៍របស់ខ្លួន យន្តហោះអាមេរិកបានវាយប្រហារឃ្លាំងមីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ ក៏ដូចជាទីតាំងរ៉ាដាឆ្នេរសមុទ្រ។ ការវាយប្រហារនេះ បានកើតឡើងបន្ទាប់ពីអ៊ីរ៉ង់វាយប្រហារកប៉ាល់ដឹកទំនិញ M/V Ever Lovely ដែលមានទង់ជាតិសិង្ហបុរីជាមួយនឹងយន្តហោះគ្មានមនុស្សបើក kamikaze កាលពីថ្ងៃព្រហស្បតិ៍៕

 

You might like