អន្តរជាតិះ – យោធាសហរដ្ឋអាមេរិក បានធ្វើការវាយប្រហារលើគោលដៅអ៊ីរ៉ង់ បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បានចោទប្រកាន់អ៊ីរ៉ង់ពីបទ “រំលោភបំពានដោយល្ងង់ខ្លៅ” លើបទឈប់បាញ់ ជុំវិញការវាយប្រហារលើកប៉ាល់ដឹកទំនិញមួយនៅច្រកសមុទ្រហ័រមូស។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ការវាយប្រហារកប៉ាល់ដោយប្រើយន្តហោះគ្មានមនុស្សបើក កាលពីថ្ងៃព្រហស្បតិ៍ មិនបង្កឱ្យមានអ្នកស្លាប់ និងរបួសនោះទេ ។
– ជាការឆ្លើយតប បញ្ជាការកណ្តាលសហរដ្ឋអាមេរិក បានបញ្ជាក់ កាលពីថ្ងៃសុក្រថា ខ្លួនបានវាយប្រហារកន្លែងផ្ទុកមីស៊ីល និងយន្តហោះគ្មានមនុស្សបើក រួមទាំងទីតាំងរ៉ាដាឆ្នេរសមុទ្ររបស់អ៊ីរ៉ង់វិញ។
– ទន្ទឹមនោះ ការវាយប្រហារនេះ កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) ក៏បានបន្ទោសលើសហរដ្ឋអាមេរិក និងអ៊ីស្រាអែលផងដែរ។
– ប៉ុន្មានម៉ោងមុនពេលការវាយប្រហារចាប់ផ្ដើម លោក ត្រាំ បាននិយាយថា ការវាយប្រហារនឹងលេចឡើងគ្រប់ពេល ហើយមិនចាំបាច់សួរថាតើសហរដ្ឋអាមេរិកនឹងវាយប្រហារអ៊ីរ៉ង់ជាថ្មីឬអត់នោះទេ។
– ជាមួយគ្នានោះ បញ្ជាការកណ្តាលសហរដ្ឋអាមេរិក បានពិពណ៌នាការវាយប្រហារទាំងនោះថាជា “ការឆ្លើយតបដ៏ខ្លាំងក្លា” ចំពោះការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក។
– សេចក្តីថ្លែងការណ៍មួយរបស់ភ្នាក់ងារអាមេរិកខាងលើ បានឱ្យដឹងថា ការឈ្លានពានដែលមិនសមហេតុផលប្រឆាំងនឹងការដឹកជញ្ជូនពាណិជ្ជកម្មដោយកងកម្លាំងអ៊ីរ៉ង់យ៉ាងច្បាស់ បានរំលោភលើបទឈប់បាញ់។ លើសពីនេះ អាកប្បកិរិយាដ៏គ្រោះថ្នាក់របស់អ៊ីរ៉ង់បានធ្វើឱ្យប៉ះពាល់ដល់សេរីភាពនៃការធ្វើនាវាចរណ៍ ខណៈដែលពាណិជ្ជកម្មកំពុងហូរចូលតាមច្រករបៀងពាណិជ្ជកម្មអន្តរជាតិដ៏សំខាន់៕
