ក្រសួងសុខាភិបាលប្រកាសពីការរកឃើញផលិតផលគ្រឿងសម្អាងចំនួន ៥ មុខផ្ទុកសារធាតុគីមីបង្កគ្រោះថ្នាក់ដល់សុខភាព

ភ្នំពេញះ – ក្រសួងសុខាភិបាលបានប្រកាសពីការ រកឃើញផលិតផលគ្រឿងសម្អាង ចំនួន ៥មុខ មានផ្ទុកសារធាតុគីមី បារ៉ត (Mercury) និងសារធាតុគីមី អាស៊ីត សាលីស៊ីលិច (Salicylic Acid) លើសកម្រិតបទដ្ឋានស្តង់ដាសារធាតុគីមី បារត (Mercury) លើសកម្រិតបទដ្ឋានស្តង់ដាបង្កផលប៉ះពាល់ដល់សុខភាព ដូចជាខ្សោយ តម្រងនោម មហារីកស្បែក និងប៉ះពាល់ប្រព័ន្ធប្រសាទ ចំណែកឯសារធាតុគីមី អាស៊ីត សាលីស៊ីលិច (Salicylic Acid) លើសកម្រិតបទដ្ឋានស្តង់ដាអាចបណ្តាលឱ្យខូចខាតរបាំងការពារស្បែក ស្បែកស្ងួតធ្ងន់ធ្ងរ របកស្បែក និង រលាកស្បែកជាដើម។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

ក្រសួងសុខាភិបាល ក៏បានបញ្ជាក់ថាផលិតផលគ្រឿងសម្អាងទាំង ៥មុខនេះ ពុំមានលេខប្រវេទន៍ពីក្រសួងសុខាភិបាលនោះឡើយ៕

You might like