World Cup 2026 ៖ បារាំង ​ឈ្នះ ន័រវែស ៤​-១ ខណៈ​សេណេ​ហ្កា​ល់ ​ឈ្នះអ៊ីរ៉ាក់ ៥​-០ ថ្ងៃបិទពូល I

កីឡាះ – ក្រុមជម្រើសជាតិបារាំង បានបញ្ចប់ការប្រកួតពូល I ដោយបានយកឈ្នះន័រវែស ៤ទល់នឹង១ គ្រាដែលសេណេហ្កាល់ ឈ្នះអ៊ីរ៉ាក់ ៥ទល់នឹង០ និងមានសង្ឃឹមខ្ពស់ឡើងវគ្គ៣២ក្រុមចុងក្រោយក្នុងមនាមក្រុមលេខ៣ល្អបំផុត។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ៤គ្រាប់របស់បារាំងយប់មិញកីឡាករ Masour Ousmane Dembélé ទាត់បញ្ចូលទីបីគ្រាប់តែឯង និង Doue បន្ថែមគ្រាប់ចុងក្រោយមុនបញ្ចប់ការប្រកួត។​ ចំណែក៥គ្រាប់របស់សេណេហ្កាល់ធ្វើសម្រេចដោយកីឡាករ Mouhamadou Habib Mbacke Diarra Ismaïla Sarr Pape Alassane Gueyeពីរគ្រាប់តែឯង និងកីឡាករ Iliman Cheikh Baroy Ndiaye ហើយជ័យជំនះនេះធ្វើឱ្យសេណេហ្កាល់រង់ចាំអ៊ុតជាក្រុមលេខ៣នៅពូលផ្សេងទៀត។

– វគ្គ៣២ក្រុមចុងក្រុង បារាំង ត្រូវជួបស៊ុយអែត ព្រឹកថ្ងៃទី០១ ខែកក្កដា ចំណែកន័រវែសប៉ះកូតឌីវ័រ រំលងអធ្រាត្រចូលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦៕

 

You might like