អន្តរជាតិះ – ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា អ៊ីរ៉ង់ បានធានាចំពោះសហរដ្ឋអាមេរិកថាខ្លួនមិនគិតថ្លៃណាមួយលើកប៉ាល់ដែលឆ្លងកាត់ច្រកសមុទ្រ Hormuz ទេ។
– លោក ត្រាំ បានព្រមានថា សហរដ្ឋអាមេរិក នឹងលុបចោលការចរចាជាមួយភាគីអ៊ីរ៉ង់ភ្លាមៗ ប្រសិនបើខ្លួនរកឃើញថាមានការគិតថ្លៃលើកប៉ាល់ណាមួយ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– មេដឹកនាំអាមេរិករូបនេះ បានបង្ហោះនៅលើ Truth Social ថា អ៊ីរ៉ង់ បានជូនដំណឹងដល់សហរដ្ឋអាមេរិកថា ទោះមានរបាយការណ៍ជាច្រើនដែលផ្សាយថាក្រុងតេហេរ៉ង់ បានគិតថ្លៃលើកប៉ាល់ដែលឆ្លងកាត់ច្រក Hormuz ប៉ុន្តែវាជាព័ត៌មានមិនពិតនោះទេ។
– ទន្ទឹមនោះ លោក ត្រាំ បានព្រមានថា ប្រសិនបើរបាយការណ៍ទាំងនោះជាព័ត៌មានពិតនោះ ការចរចាជាមួយអ៊ីរ៉ង់ណាមួយនាពេលអនាគតនឹងត្រូវបានបញ្ចប់ភ្លាមៗ ។
– អ៊ីរ៉ង់ ធ្លាប់បានប្រកាសពីការបង្កើតយន្តការការធានាសុវត្ថិភាពជូនកប៉ាល់ដែលឆ្លងកាត់ច្រក Hormuz ប្រសិនបើមានការបង់សេវាត្រឹមត្រូវ។ គោលបំណងនៃការបង្កើតសេវាកម្មនេះ គឺអ៊ីរ៉ង់ចង់ជំនួសឱ្យការយកថ្លៃការឆ្លងកាត់លើកប៉ាល់នៅច្រក Hormuz ដែលអាមេរិក មិនគាំទ្រ។
– គួររំលឹកថា សហរដ្ឋអាមេរិក បានបង្ហាញការមិនពេញចិត្ត ជុំវិញការកំណត់យកថ្លៃឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកដ៏សំខាន់សម្រាប់សេដ្ឋកិច្ចពិភពលោក៕
