កីឡាះ- ក្រុមជម្រើសជាតិព័រទុយហ្កាល់ បានយកឈ្នះលើក្រុមអ៊ូសបេគីស្ថាន ដោយលទ្ធផល ៥-០ ក្នុងវគ្គសន្សុំពិន្ទុជុំទី២ពូល K នៃពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2026 ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ក្នុងចំណោមជ័យជម្នះ៥គ្រាប់របស់ព័រទុយហ្កាល់ គឺប្រធានក្រុម Cristiano Ronaldo រកបាន ២គ្រាប់ម្នាក់ឯងនៅនាទីទី៦-៣៩ កីឡាករ Mendes រកបាននៅនាទីទី១៧ គ្រាប់បាល់ចូលទីខ្លួនឯងរបស់កីឡាករអ៊ូសបេគីស្ថាន Nematov នាទីទី៦០ និងគ្រាប់ចុងក្រោយរកបានដោយកីឡាករ Leao នាទីទី៨៧។ លទ្ធផល៣ពិន្ទុជាលើកដំបូងសម្រាប់បច្ចខែលព័រទុយហ្គាល់នេះ ក្រោយលេងស្មើ ១-១ ទល់នឹងកុងហ្គោ បានធ្វើឱ្យព័រទុយហ្គាល់មាន ៤ពិន្ទុឈរទីកំពូលតារាងនៃពូល K។
– ចំណែកអង់គ្លេស និងហ្កាណាបានត្រឹមស្មើគ្នា ០ទល់០ ការប្រកួតទី២ក្នុងពូល L នៃការប្រកួតកីឡាបាល់ទាត់ពិភពលោក២០២៦ព្រឹកថ្ងៃពុធនេះនៅសហរដ្ឋអាមេរិក។ លទ្ធផលនេះធ្វើឲ្យ អង់គ្លេស និងហ្កាណា មាន៤ពិន្ទុស្មើគ្នានិងមានភាគរយខ្ពស់ក្នុងឡើងទៅវគ្គ៣២ក្រុមចុងក្រោយ៕

