អន្តរជាតិះ – នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកាតា លោក Sheikh Mohammed bin Abdulrahman Al Thani បាននិយាយថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ កំពុងព្យាយាមបង្កើនភាពតានតឹងនៅមជ្ឈិមបូព៌ាជាថ្មី ដោយថ្កោលទោសសកម្មភាពរបស់អ៊ីស្រាអែលនៅក្នុងប្រទេសលីបង់។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– លោក បានប្រាប់ Al Jazeera ក្នុងបទសម្ភាសន៍មួយថា នេះមិនមែនជាលើកទីមួយទេដែលលោក ណេតាន់យ៉ាហ៊ូ កំពុងព្យាយាមញុះញង់ឲ្យមានភាពតានតឹងកាន់តែកើនឡើងនៅក្នុងតំបន់មជ្ឈិមបូព៌ា។
– លោក បានបន្ថែមថា ការសម្លាប់ប្រជាជនលីបង់ប្រហែល ១០០ នាក់ ដោយការវាយប្រហាររបស់អ៊ីស្រាអែល ក្នុងរយៈពេលត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការឈប់បាញ់ គឺមិនអាចទទួលយកបានទេ។
– លោកនាយករដ្ឋមន្ត្រីរូបនេះ បន្តថា ការកាន់កាប់ទឹកដីលីបង់ជាបន្តបន្ទាប់ត្រូវតែបញ្ឈប់ជាបន្ទាន់ ហើយអធិបតេយ្យភាពរបស់ក្រុងបេរ៉ូតត្រូវតែត្រូវបានគោរព ហើយទីក្រុងវ៉ាស៊ីនតោន ក៏កំពុងធ្វើការលើរឿងនេះ ដើម្បីឱ្យភាគីទាំង ២ វិលរកសន្តិភាពឡើងវិញ។
– បញ្ហាសង្គ្រាមនៅលីបង់ នៅតែបន្តឥតឈប់ឈរ ដោយប្រទេសអ៊ីស្រាអែល កាន់តែបន្ថែមការវាយប្រហារដែលអះអាងថាកំណត់គោលដៅលើក្រុមហេសបូឡា ហើយក៏មានការតដៃទៅវិញទៅមក។
– ស្ថានការណ៍នៅមជ្ឈិមបូព៌ា កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ ដោយសារតែសកម្មភាពអ៊ីស្រាអែល នាំឱ្យមានការបិទច្រកសមុទ្រ Hormuz ជាថ្មី ប៉ុន្តែមកដល់ពេលនេះ អាមេរិក និងអ៊ីរ៉ង់ ឈានដល់ការបញ្ចប់កិច្ចចរចាជុំទី ១ ដោយសម្រេចបាននូវយន្តការ និងក្រុមដោះស្រាយជម្លោះ៕
