អ្នកជំនាញស្វីស ថាកិច្ចព្រមព្រៀងអាមេរិក-អ៊ីរ៉ង់ គឺដូចជាជ័យជម្នះរបស់ក្រុងតេអេរ៉ង់ទៅហើយ

អន្តរជាតិះ – លោក Hicheme Lehmici លេខាធិការនៃវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិហ្សឺណែវ (GIPRI) បាននិយាយថា អនុស្សរណៈនៃការយោគយល់គ្នា ដែលត្រូវបានចុះហត្ថលេខារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ មើលទៅដូចជាទីក្រុងវ៉ាស៊ីនតោនចុះចាញ់ទីក្រុងតេអេរ៉ង់។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក Lehmici បានលើកឡើងថា កិច្ចព្រមព្រៀងនេះ មើលទៅហាក់ដូចជាជ័យជម្នះបានទៅលើប្រទេសអ៊ីរ៉ង់ទៅហើយ។

– លោក បានបន្ថែមថា សម្រាប់វិស័យសេដ្ឋកិច្ច អ៊ីរ៉ង់បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងពីព្រោះនៅក្នុងវិស័យនេះ ពួកគេបានបង្កើតស្ថានភាពដ៏សមស្របមួយ ដែលធ្វើឱ្យអាមេរិកចុះចាញ់។ អាមេរិក បានព្យាយាមបិទផ្លូវកំពង់ផែ ក្នុងគោលបំណងធ្វើឱ្យសេដ្ឋកិច្ចអ៊ីរ៉ង់ជាប់គាំង ប៉ុន្តែមិនអាចទៅរួចដោយសារវិធានការដ៏មានប្រសិទ្ធភាពខ្ពស់ដែលដាក់ចេញដោយថ្នាក់ដឹកនាំក្រុងតេហេរ៉ង់។

– លោក បន្តថា ដូច្នេះ ជុំវិញស្ថានភាពនាពេលបច្ចុប្បន្ននេះ គឺអ៊ីរ៉ង់មានប្រៀប និងសមនឹងទទួលបានជ័យជម្នះលើអាមេរិកហើយដោយផ្អែកលើកិច្ចព្រមព្រៀង។

– យោងតាមអ្នកជំនាញ កិច្ចព្រមព្រៀងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ ត្រូវបានរៀបចំឡើងតាមរបៀបមួយ ដើម្បីបង្ហាញថាវាជាភាពជោគជ័យផ្នែកការទូត។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងពាក្យរបស់លោក លទ្ធផលជាក់ស្តែងមើលទៅហាក់ដូចជាមានទំនោរទៅខាងអ៊ីរ៉ង់ ដោយសារកិច្ចព្រមព្រៀងទាំងនេះផ្តល់នូវការបន្ធូរបន្ថយទណ្ឌកម្ម និងទ្រព្យសម្បត្តិបង្កកអ៊ីរ៉ង់។

– លើសពីនេះ លោក Lehmici ក៏បានកត់សម្គាល់ផងដែរថា ទោះបីជាកិច្ចព្រមព្រៀងទាំងនេះជាមូលដ្ឋានសម្រាប់ការដោះស្រាយរយៈពេលវែងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ក៏ដោយ គោលនយោបាយរបស់អ៊ីស្រាអែលនៅតែជាកត្តាហានិភ័យចម្បងសម្រាប់ការកើនឡើងភាពតានតឹងថ្មីនៅក្នុងតំបន់៕

 

You might like