គិតត្រឹមពេលនេះព្រះខ័នរាជស្វាយរៀង នៅសល់កូតាចុះកុងត្រាកីឡាករបរទេសបាន​ម្នាក់ទៀតប៉ុណ្ណោះ

កីឡាះ – គិតត្រឹមពេលនេះក្លិបព្រះខ័នរាជស្វាយរៀង មានកីឡាករបរទេស​ ៦ រូបហើយ ដែលបន្តស្នាក់នៅជាមួយក្លិប ដើម្បីត្រៀមការប្រកួតលីគកំពូលកម្ពុជា និងពានអន្តរជាតិ ដូចជា AFC Champions League Two និង ASEAN Club Championship រដូវកាល២០២៦/២៧​។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– កីឡាករ៦រូប ដែលបន្តស្នាកនៅជាមួយព្រះខ័នរាជស្វាយរៀងរួមមានកីឡាករ Tiago Alves ​,Connor Shields ​, Faris Hammouti ,Ryo Fujii , Odawara នឹងកីឡាករ Peprah Kwame រួមទាំងកីឡាករចូលសញ្ជាតិ​ Takaki Ose។

– ទោះបែបនេះក្លិបព្រះខ័នរាជស្វាយរៀង នៅសល់កូតាចុះកុងត្រាកីឡាករបរទេសបាន​ម្នាក់ទៀត សម្រាប់ប្រជែងពានលីគកំពូលកម្ពុជា និងអាចចុះកុងត្រាមិនមានកំណត់ចំនួន លើការចុះឈ្មោះកីឡាករបរទេសសម្រាប់ពាន AFC Champions League Two ខណៈពាន ASEAN Club Championship អាចចុះឈ្មោះកីឡាករបរទេសមិនមានកំណត់ចំនួនដូចគ្នា ប៉ុន្តែអនុញ្ញាតឱ្យមានកីឡាករបរទេសច្រើនបំផុតត្រឹម ៧ នាក់នៅលើទីលាន៕

You might like