អ៊ីស្រាអែល មិនឈប់ទេ ដោយបន្តផ្លោងគ្រាប់ចូលលីបង់ ទោះមានការព្រមានពីអាមេរិកក៏ដោយ

អន្តរជាតិះ – កងកម្លាំងអ៊ីស្រាអែល នៅថ្ងៃពុធនេះ បានធ្វើការវាយប្រហារតាមអាកាសលើតំបន់ជាច្រើននៅភាគខាងត្បូងប្រទេសលីបង់ ទោះបីជាមានកិច្ចព្រមព្រៀងសន្តិភាពនៅក្នុងសង្គ្រាមមជ្ឈិមបូព៌ាដែលរួមមានប្រទេសលីបង់ក៏ដោយ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ទីភ្នាក់ងារសារព័ត៌មានជាតិលីបង់ បានរាយការណ៍ថា យន្តហោះចម្បាំងអ៊ីស្រាអែលបានបើកការវាយឆ្មក់ដោយកំណត់គោលដៅលើតំបន់ Nabatieh al-Fawqa និងជាយក្រុងភាគខាងកើតនៃទីក្រុងជិតខាង Kfar Tebnit។

– លើសពីនេះ កងទ័ពអ៊ីស្រាអែល ក៏បានបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកលើទីក្រុង Ansariyeh ក្នុងតំបន់ Zahrani ផងដែរ។

– ខណៈពេលដែលភាពតានតឹង បានថយចុះបន្តិចនៅក្នុងប្រទេសលីបង់ ចាប់តាំងពីកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដើម្បីបញ្ចប់សង្គ្រាមមជ្ឈិមបូព៌ាត្រូវបានប្រកាស កាលពីថ្ងៃចន្ទ។ ទោះជាយ៉ាងណា ការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូង នៅតែបន្តរហូតសម្លាប់មនុស្សយ៉ាងហោចណាស់ ៥ នាក់ បន្ទាប់ពីកិច្ចព្រមព្រៀង។

– ទន្ទឹមនោះ កន្លងមក លោក ត្រាំ បានព្រមានលោក ណេតាន់យ៉ាហ៊ូ មិនឱ្យធ្វើសកម្មភាពយោធាណាមួយនៅលីបង់ ជៀសវាងធ្វើឱ្យខូចខាតដល់កិច្ចព្រមព្រៀងអាមេរិក-អ៊ីរ៉ង់។

– អាជ្ញាធរលីបង់ នៅតែជំរុញឱ្យពលរដ្ឋកុំទាន់ប្រញាប់វិលត្រឡប់ទៅលំនៅដ្ឋានវិញ ដោយលើកឡើងពីហានិភ័យនៃការរំលោភបំពាន និងការវាយប្រហាររបស់អ៊ីស្រាអែល។

– ក្រុមសកម្មប្រយុទ្ធហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ បានទាញប្រទេសលីបង់ចូលទៅក្នុងសង្គ្រាមមជ្ឈិមបូព៌ានៅដើមខែមីនា ដោយបាញ់រ៉ុក្កែតទៅលើអ៊ីស្រាអែល ដើម្បីសងសឹកការសម្លាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់នៅក្នុងការវាយប្រហាររវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។

– អ៊ីស្រាអែលបានឆ្លើយតបជាមួយនឹងយុទ្ធនាការវាយប្រហារតាមអាកាសដ៏ធំ និងការឈ្លានពានលើដីគោក៕

You might like