World Cup 2026 ៖ ព័រទុយហ្គាល់ ​ស្មើជាមួយកុងហ្គោ ខណៈអង់គ្លេស យកឈ្នះក្រូអាត ៤-២

កីឡាះ ក្រុមបច្ចខែលព័រទុយហ្គាល់ ធ្វើបានត្រឹមស្មើ ១-១ ទល់នឹងកុងហ្គោ ខណៈក្រុមតោកំណាចអង់គ្លេស ​ រកបាន ៣ពិន្ទុនៅថ្ងៃបើកឆាក World Cup 2026 របស់ពួកគេ តាមរយៈយកឈ្នះក្រូអាត ៤-២ ​កាលពីយប់មិញ។

– សម្រាប់ការប្រកួតនេះ ព័រទុយហ្គាល់ដែលមានខ្សែប្រយុទ្ធចាស់វស្សា Cristiano Ronaldo យកបានត្រឹម ១ពិន្ទុពីក្រុមកុងហ្គោ មកពីតំបន់អាហ្រ្វិក តាមរយៈលេងស្មើ ១-១ សន្សំពិន្ទុប្រចាំពូល K ដែលមានលោក Roberto Martinez សញ្ជាតិអេស្ប៉ាញដឹកនាំ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ចំណែក អង់គ្លេស ក្នុងការប្រកួត ៩០នាទីនៅទឹកដីសហរដ្ឋអាមេរិក​ ប្រធានក្រុម Harry Kane រកបាន ២គ្រាប់ និងជ្រោមជ្រែងដោយ Bellingham និង Rashford ម្នាក់ ១គ្រាប់នៅវគ្គទី២ ដ្បិតក្រូអាតដែលមាន Luka Modric ជាប្រធានក្រុមនោះ វាយបកតាមស្មើ ២-២ មុនពេលបញ្ចប់វគ្គទី១ សន្សំពិន្ទុពូល L៕

You might like