អាមេរិក បញ្ជាក់ថាកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ក៏នឹងគ្របដណ្តប់លើអ៊ីស្រាអែល លីបង់ និងបណ្តាប្រទេសឈូងសមុទ្រដែរ

អន្តរជាតិះ – អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក JD Vance បាននិយាយថា កិច្ចព្រមព្រៀងស្តីពីការដោះស្រាយជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ក៏នឹងគ្របដណ្តប់លើអ៊ីស្រាអែល លីបង់ និងបណ្តាប្រទេសឈូងសមុទ្រពែរ្សផងដែរ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក បានលើកឡើងនៅក្នុងបទសម្ភាសន៍ជាមួយអ្នកកាសែតអាមេរិក Megyn Kelly ថា វាគឺជាកិច្ចព្រមព្រៀងសន្តិភាពក្នុងតំបន់។ វានឹងរួមបញ្ចូលឈូងសមុទ្រ រួមទាំងអ៊ីស្រាអែល និងលីបង់។ នេះគឺជាកិច្ចព្រមព្រៀងសន្តិភាពក្នុងតំបន់ពិតប្រាកដ។

– តំណាងផ្លូវការរបស់សហរដ្ឋអាមេរិក អ៊ីរ៉ង់ និងប៉ាគីស្ថាន ដែលដើរតួជាអ្នកសម្របសម្រួល បានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ បានឈានដល់កិច្ចព្រមព្រៀងមួយ ដែលត្រូវបានគេរំពឹងថានឹងចុះហត្ថលេខានៅទីក្រុងហ្សឺណែវ នៅថ្ងៃទី១៩ ខែមិថុនា។

– នៅថ្ងៃទី ២៨ ខែកុម្ភៈ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ ដោយវាយប្រហារទីក្រុងធំៗរបស់អ៊ីរ៉ង់ រួមទាំងទីក្រុងតេអេរ៉ង់ផងដែរ។ កងឆ្មាំបដិវត្តន៍អ៊ីស្លាម (អង្គភាពវរជននៃកងទ័ពអ៊ីរ៉ង់) បានសងសឹកដោយការវាយប្រហារយ៉ាងទូលំទូលាយលើអ៊ីស្រាអែល។ មូលដ្ឋានយោធាអាមេរិកនៅបារ៉ែន ហ្ស៊កដានី អ៊ីរ៉ាក់ កាតាគុយវ៉ែត អារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីតក៏ត្រូវបានវាយប្រហារផងដែរ។

– កាលពីថ្ងៃទី ១៤ ខែមិថុនា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានព្រមព្រៀងគ្នាលើអនុស្សរណៈនៃការយោគយល់គ្នាដែលមានគោលបំណងបញ្ចប់ជម្លោះ៕

You might like