កីឡាះ – ក្រុមមាន់គកបារាំង ក្រុមរងជើងឯក World Cup 2022 បានយកឈ្នះលើក្រុមសេណេហ្កាល់ ដោយលទ្ធផល ៣-១ ក្នុងការប្រកួតបើកឆាកពូល I នៃពានរង្វាន់បាល់ទាត់ពិភពលោក២០២៦ (FIFA World Cup 2026) នៅពហុកីឡដ្ឋានMetLife រដ្ឋ New Jessy សហរដ្ឋអាមេរិក ព្រឹកថ្ងៃពុធនេះ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ជំនួបនេះវគ្គទី១ គ្មានគ្រាប់បាល់កើតឡើងទេ។ តែក្នុងវគ្គទី២នាទីទី៦៦ កីឡករ Kylian Mbappé បានជួយឱ្យបារាំងនាំមុខមុន ហើយនាទីទី៨២ កីឡាករ Barcola បន្ថែមមួយគ្រាប់ទៀតឱ្យបារាំង មុនពេលដែលកីឡាករ Ibrahim Mbaye រកបានមួយគ្រាប់វិញឱ្យសេណេហ្កាល់នាទីទី៩០+៥។ យ៉ាងណាក៏ដោយមុននឹងអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួត Mbappe បន្ថែមមួយគ្រាប់ទៀតឱ្យក្រុមឈ្នះ ៣ទល់១ ពីមុខអ្នកគាំទ្រជាង៨០ ០០០នាក់។
– ចំណែក១គូទៀតក្រុមជម្រើសជាតិន័រវែស បានយកឈ្នះលើក្រុមអ៊ីរ៉ាក់ ដោយលទ្ធផល ៤-១។ លេងបាន២៩នាទី ន័រវែសផ្ដើមនាំមុខមុនដោយគ្រាប់បាល់កីឡាករ Erling Braut Haaland តែ១០នាទីបន្ទាប់អ៊ីរ៉ាក់វាយបកតាមស្មើដោយកីឡាករ Aymen Hussein Ghadhban Al-Mafraje។ ២នាទីមុនចប់វគ្គទី១ Haaland បន្ថែមគ្រាប់ទីពីររបស់ខ្លួនឱ្យន័រវែសនាំមុខ ២ទល់១។
– ក្នុងវគ្គទី២នាទីទី៧៦ កីឡាករ Leo Skiri Østigård រកបានមួយគ្រាប់ទៀតឱ្យក្រុម មុនកីឡាករអ៊ីរ៉ាក់ Hussein ធ្វើឱ្យមានកំហុសចូលទីខ្លួនឯងនៅនាទីទី៩០+៦។ ចប់ការប្រកួតន័រវែសឈ្នះអ៊ីរ៉ាក់៤ទល១។
– ក្រោយលេងបានមួយប្រកួតម្នាក់ ន័រវែស និងបារាំងមាន៣ពិន្ទុដូចគ្នាក្នុងពូលI៕
