អន្តរជាតិះ – អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក JD Vance បាននិយាយថា កប៉ាល់ដឹកប្រេង និងកប៉ាល់ពាណិជ្ជកម្មផ្សេងៗ នឹងត្រូវបានអនុញ្ញាតឱ្យឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយឥតគិតថ្លៃរយៈពេល ៦០ ថ្ងៃ ក្នុងអំឡុងពេលចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បន្ទាប់ពីការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– លោក បានលើកឡើងនៅក្នុងបទសម្ភាសន៍មួយថា អ្វីដែលកិច្ចព្រមព្រៀងនឹងមានវិសាលភាពមុនគេនោះគឺសម្រាប់រយៈពេល ៦០ ថ្ងៃដែលយើងចរចាលើកិច្ចព្រមព្រៀងចុងក្រោយ នឹងមានការអនុញ្ញាតឱ្យកប៉ាល់ផ្សេងៗចេញ-ចូលច្រកសមុទ្រ Hormuz ដោយសេរី។
– លោក Vance ក៏បានរំពឹងថា ការអនុញ្ញាតនេះនឹងបន្ត ហើយស្ថានការណ៍នៃច្រកនឹងវិលទៅរកសភាពធម្មតាឡើងវិញ។
– ច្រកសមុទ្រ Hormuz ត្រូវបានបិទបន្ទាប់ពីជម្លោះកើនឡើងនៅអ៊ីរ៉ង់ដែលបង្កឡើងដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល តាំងពីចុងឆ្នាំមុនមក។ អ៊ីរ៉ង់ បានប្រកាសបិទច្រកនេះទាំងស្រុង ដើម្បីជាការសងសឹកទៅនឹងការវាយប្រហាររបស់អាមេរិកមកលើខ្លួន។
– ការបិទនេះ បាននាំឱ្យមានការកើនឡើងនៃតម្លៃប្រេងសកល និងទំនិញមួយចំនួនធំ នឹងនាំឱ្យមានការរាំងស្ទះនៃលំហូរសេដ្ឋកិច្ចផងដែរ។
– ទោះជាយ៉ាងណា កិច្ចព្រមព្រៀងដែលប្រកាស កាលពីថ្ងៃអាទិត្យ រវាងអាមេរិក និងអ៊ីរ៉ង់ នាំឱ្យមានការបើកច្រកនេះឡើងវិញ ខណៈស្ថានការណ៍យ៉ាងណានោះគឺត្រូវមើលតាមស្ថានភាពជាក់ស្ដែងរវាងភាគីទាំង ២ ៕
