ត្រាំ រិះគន់សារព័ត៌មានអ៊ីរ៉ង់ថាចុះផ្សាយលក្ខខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមខុសទាំងស្រុង

អន្តរជាតិះ – ប្រធានាធិបតីអាមេរិក លោក ដូណសល់ ត្រាំ បាននិយាយថា សេចក្តីព្រាងកិច្ចព្រមព្រៀងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ ដែលត្រូវបានបោះពុម្ពផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់គឺមិនត្រឹមត្រូវនោះទេ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក បានសរសេរនៅលើ Truth Social ថា លក្ខខណ្ឌដែលអ៊ីរ៉ង់បានយកទៅផ្សព្វផ្សាយក្នុងព័ត៌មាន គឺក្លែងក្លាយ ដោយផ្ទុយពីលក្ខខណ្ឌដែលត្រូវបានព្រមព្រៀងគ្នាជាលាយលក្ខណ៍អក្សរ។

– ទន្ទឹមនោះ លោក ត្រាំ ក៏បានកត់សម្គាល់ថា អ្វីដែលពួកគេបានផ្សព្វផ្សាយ រួមទាំងសេចក្តីថ្លែងការណ៍ដ៏គួរឲ្យអាណិតរបស់ពួកគេអំពីកិច្ចព្រមព្រៀង គឺផ្ទុយស្រឡះពីការពិត ស្របពេលដែលពួកគេ តែងតែទទូចឱ្យមានការដោះស្រាយដោយស្មោះត្រង់។

– លើសពីនេះ លោក បានចោទប្រកាន់អ៊ីរ៉ង់ថាបានព្យាយាមវាយប្រហារកប៉ាល់ឥណ្ឌានៅក្នុងច្រកសមុទ្រ Hormuz ដោយបន្ថែមថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកប្រឆាំងនឹងកប៉ាល់ឥណ្ឌាដែលចាកចេញពីច្រកសមុទ្រ Hormuz គឺមិនអាចទទួលយកបានទាំងស្រុង។ ពួកគេគួរតែបញ្ឈប់ការធ្វើសកម្មភាពឲ្យបានលឿន៕

 

You might like