ភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ២១នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៥ករណី ទូទាំងប្រទេសនៅថ្ងៃទី១២ ខែមិថុនា ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

ក្នុងចំណោមជនសង្ស័យចំនួន ២១នាក់ រួមមាន ៖
+ជួញដូរ ២ករណី ឃាត់ ២នាក់(ស្រី ០នាក់)
+ដឹកជញ្ជូន រក្សាទុក ៨ករណី ឃាត់ ១៣នាក់(ស្រី ០នាក់)
+ប្រើប្រាស់ ៥ករណី ឃាត់ ៦នាក់(ស្រី ០នាក់)។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១២ ខែមិថុនា រួមមាន ៖
-មេតំហ្វេតាមីន(Ice)= ៦៤,៤៧ក្រាម។
លទ្ធផលខាងលើ ៨អង្គភាព បានចូលរួមបង្ក្រាប ៖
នគរបាល ៖ ៥អង្គភាព
១ / បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ និងអនុវត្តន៍ដីកា ៤ករណី ចាប់ ១នាក់ ចាប់យកIce ២៥,២១ក្រាម។
២ / កំពង់ចាម៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ៩,៧៦ក្រាម។
៣ / កំពង់ឆ្នាំង៖ រក្សាទុក ៣ករណី ឃាត់ ៤នាក់ ចាប់យកIce ១,០១ក្រាម។
៤ / កណ្តាល៖ ជួញដូរ ១ករណី ឃាត់ ១នាក់ រក្សាទុក ៣ករណី ឃាត់ ៤នាក់ ចាប់យកIce ២៨,៤០ក្រាម។
៥ / មណ្ឌលគីរី៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យកIce ០,០៩ក្រាម។
កងរាជអាវុធហត្ថ ៖ ៣អង្គភាព
១ / រាជធានីភ្នំពេញ៖ ប្រើប្រាស់ ៤ករណី ឃាត់ ៥នាក់។
២ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។
៣ / ព្រះសីហនុ៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។


