ត្រាំ តឿនឱ្យសភាប្រញាប់អនុម័តថវិកាបន្ថែម ៣៥០ ពាន់លានដុល្លារ ដល់វិស័យយោធា

អន្តរជាតិះ – ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានអំពាវនាវដល់សមាជិកសភាសាធារណរដ្ឋឱ្យអនុម័តកញ្ចប់ចំណាយលើយោធាចំនួន ៣៥០ ពាន់លានដុល្លារ ដែលក៏នឹងដាក់ចេញនូវច្បាប់បោះឆ្នោតជាតិថ្មីយ៉ាងទូលំទូលាយមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិផងដែរ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– នៅក្នុងការបង្ហោះមួយលើ Truth Social កាលពីថ្ងៃព្រហស្បតិ៍ លោក ត្រាំ បានជំរុញឱ្យសមាជិកសភាធ្វើការសម្រេចចិត្ត “ភ្លាមៗ” លើអ្វីដែលលោកហៅថា “Recon 3.0” ដែលជាសេចក្តីព្រាងច្បាប់ថវិកាថ្មីមួយដែលគណបក្សសាធារណរដ្ឋសង្ឃឹមថានឹងអនុម័តដោយគ្មានការគាំទ្រពីគណបក្សប្រជាធិបតេយ្យ។

– លោក ត្រាំ បាននិយាយថា ថវិកានេះត្រូវការជាចាំបាច់ ដើម្បីបង្កើនចំនួនថវិកាយោធាអាមេរិកដល់ ១.៥ ពាន់ពាន់លានដុល្លារ និងកសាងឃ្លាំងអាវុធនៃសេរីភាព។ លោក ក៏បានលើកឡើងថា កញ្ចប់នេះនឹងផ្តល់មូលនិធិដល់ខែលមីស៊ីល Golden Dome, យន្តហោះចម្បាំង F-47, យន្តហោះទម្លាក់គ្រាប់បែក B-21, យន្តហោះគ្មានមនុស្សបើក រួមទាំង សមត្ថភាពយោធាដែលមានមូលដ្ឋានលើលំហអាកាស និងឃ្លាំងស្តុកគ្រាប់រំសេវថ្មី។

– លោកប្រធានាធិបតី អះអាងថា សេចក្តីព្រាងច្បាប់ចំណាយនេះនឹងបង្កើតការងាររាប់រយរាប់ពាន់កន្លែងដែលមានប្រាក់ខែខ្ពស់របស់សហរដ្ឋអាមេរិក កសាងឧស្សាហកម្មអាមេរិកឡើងវិញ និងធានា “ការត្រួតត្រាសកល” ដោយមិនបង្កើនអតិផរណា។

– ការជំរុញនេះ កើតឡើងបន្ទាប់ពីសង្គ្រាមរបស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់ និងការគាំទ្រផ្នែកយោធាអស់រយៈពេលជាច្រើនឆ្នាំចំពោះអ៊ុយក្រែនបានធ្វើឱ្យការផ្គត់ផ្គង់អាវុធរបស់អាមេរិកមានភាពតឹងតែង ដោយមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិបាននិយាយថា វាអាចចំណាយពេលបីឆ្នាំ ឬច្រើនជាងនេះដើម្បីជំនួសមីស៊ីលទំនើបមួយចំនួន៕

You might like