ភ្នំពេញះ – សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចលុបឈ្មោះលោក វរសេនីយ៍ឯក ទិត្យ វណ្ណៈ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺចេញពីក្របខណ្ឌ នៃកងយោធពលខេមរភូមិន្ទ ។ នេះបើយោងតាម អនុក្រឹត្យចុះថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០២៦ ដែលអ្នកសារព័ត៌មានទើបទទួលបាន ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– សូមបញ្ជាក់ថា នៅចុងឆ្នាំ ២០២៣ លោកវរសេនីយ៍ឯក ទិត្យ វណ្ណៈ និងមេបញ្ជាការកងរាជអាវុធហត្ថស្រុកភ្នំស្រួចរួមទាំងមន្ត្រីអាវុធហត្ថ៤នាក់ផ្សេងទៀត សរុប ៦នាក់ មានការពាក់ព័ន្ធទទួលផលប្រយោជន៍ពីមុខសញ្ញាចែកចាយគ្រឿងញៀននៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ៕


