អ៊ីរ៉ង់ ថាច្រក Hormuz មិនដឹងបើកវិញថ្ងៃណាទេ

អន្តរជាតិះ – អាជ្ញាធរច្រកសមុទ្រឈូងសមុទ្រពែរ្ស (PGSA) របស់អ៊ីរ៉ង់ បានប្រកាសថា ច្រកសមុទ្រ Hormuz នឹងបិទរហូតដល់មានការជូនដំណឹងបន្ថែម ដោយសារតែការកើនឡើងជុំចុងក្រោយជាមួយទីក្រុងវ៉ាស៊ីនតោន។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ទីភ្នាក់ងារនេះ បានបឱ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើ X ថា ដោយសារតែភាពតានតឹងដែលបណ្តាលមកពីកងកម្លាំងអាមេរិកឈ្លានពាន និងការប្រកាសថ្មីៗនេះដែលចេញដោយកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ ច្រកសមុទ្រ Hormuz ត្រូវបានបិទទាំងស្រុង។

– ភ្នាក់ងារនេះ បន្តថា សូមឱ្យមានការអត់ធ្មត់ ចំពោះកប៉ាល់ដែលស្នើសុំការអនុញ្ញាតការឆ្លងកាត់ និងរង់ចាំការជូនដំណឹងបន្ថែមពី PGSA ។

– ទន្ទឹមនោះ ទីស្នាក់ការកណ្តាល Khatam al-Anbiya នៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ បានបញ្ជាក់ថា ទីក្រុងតេអេរ៉ង់បានសម្រេចចិត្តបិទច្រកសមុទ្រ Hormuz សម្រាប់ចរាចរណ៍ទាំងអស់ បន្ទាប់ពីការវាយប្រហារថ្មីរបស់សហរដ្ឋអាមេរិក។

– ច្រកសមុទ្រ Hormuz ត្រូវនានបិទទាំងស្រុងដោយប្រទេសអ៊ីរ៉ង់ ដែលជាការសងសឹកទៅនឹងអ្វីដែលសហរដ្ឋអាមេរិក បានបើកការវាយប្រហារលើក្រុងតេហេរ៉ង់៕

 

You might like