ខណៈត្រាំ ប្រកាសថានឹងមានកិច្ចព្រមព្រៀងឆាប់ៗ តែអ៊ីរ៉ង់ថាកុំស្រមៃពេក

អន្តរជាតិះ – ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានអះអាងថា កិច្ចព្រមព្រៀងដំបូងដែលមានគោលបំណងបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់ខិតជិតមកដល់ហើយ បន្ទាប់ពីលោក ប្រកាសលុបចោលផែនការវាយប្រហារលើប្រទេសនេះ។

– លោក បានប្រាប់អ្នកយកព័ត៌មាននៅក្នុងការិយាល័យ Oval កាលពីថ្ងៃព្រហស្បតិ៍ថា យើងទើបតែបានដោះស្រាយសង្គ្រាមជាមួយអ៊ីរ៉ង់ក្នុងកម្រិតដ៏ល្អមួយ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ទន្ទឹមនោះ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmail Baghaei បានប្រាប់ទូរទស្សន៍រដ្ឋថា របាយការណ៍នៃកិច្ចព្រមព្រៀងមួយនឹងសម្រេចឆាប់ៗគឺគ្រាន់តែជាការទស្សន៍ទាយប៉ុណ្ណោះ ហើយគ្មានអ្វីត្រូវបានបញ្ចប់នោះទេ។

– លោក ត្រាំ ធ្លាប់បានធ្វើការអះអាងស្រដៀងគ្នានេះថា ប្រទេសទាំងពីរជិតឈានដល់កិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់ជម្លោះ។ ប៉ុន្មានម៉ោងមុនការប្រកាសនេះ លោក ត្រាំ បានបញ្ជាក់ពីការផ្អាកការវាយប្រហាររបស់អាមេរិកលើអ៊ីរ៉ង់។

– សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារយ៉ាងទូលំទូលាយលើអ៊ីរ៉ង់នៅថ្ងៃទី ២៨ ខែកុម្ភៈ។ អ៊ីរ៉ង់ បានឆ្លើយតបដោយការវាយប្រហារអ៊ីស្រាអែល និងរដ្ឋសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកនៅក្នុងឈូងសមុទ្រ និងបិទច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនដ៏សំខាន់សម្រាប់ប្រេង និងឧស្ម័នធម្មជាតិរាវរបស់ពិភពលោក។

– ទោះបីជាបានយល់ព្រមលើបទឈប់បាញ់ កាលពីខែមេសាក៏ដោយ សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានបាញ់ប្រហារគ្នាម្តងហើយម្តងទៀត រួមទាំងការវាយប្រហារសងសឹកពីរលើកក្នុងសប្តាហ៍នេះ៕

 

You might like