ក្រុមគោព្រៃកម្ពុជា ​បានបញ្ចប់ការរង់ចាំរយៈពេល៦៩ឆ្នាំដើម្បីយកឈ្នះ​ហុងកុង ជាលើកដំបូង​

កីឡាះ- ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានបញ្ចប់ការរង់ចាំរយៈពេល៦៩ឆ្នាំដើម្បីយកឈ្នះ​ហុងកុង ក្នុងការប្រកួតកម្រិតអន្តរជាតិជាលើកដំបូង។ ក្រុមគោព្រៃកម្ពុជា​ បានយកឈ្នះ​ហុងកុង ២ទល់នឹង០ ​ក្នុងការប្រកួតមិត្តភាពអន្តរជាតិ កាលពីយប់មិញ នៅពហុកីឡដ្ឋានជាតិ ​។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ក្នុងជំនួបនេះក្រុមម្ចាស់ផ្ទះកម្ពុជា បានធ្វើការដាក់សម្ភាធលើក្រុមភ្ញៀវហុងកុង រហូតរកគ្រាប់បាល់នាំមុខមុននៅម៉ោងបន្ថែមក្នុងវគ្គទី១ ដោយកីឡាករចូលសញ្ជាតិ យូឌៃ ​​។ ចូលវគ្គទី២ កីឡាករ សៀង ចន្ធា បានរកគ្រាប់ទី២ ឲ្យកម្ពុជា ។ ចប់ការប្រកួត កម្ពុជា យកឈ្នះ កុងហុង ២-០។ នេះជាលើកដំបូងដែលកម្ពុជា យកឈ្នះហុងកុង តាំងពីឆ្នាំ១៩៥៧ ហើយ១១លើកកន្លងមក កម្ពុជា ស្មើ៣ និងចាញ់៨ ៕

You might like