ត្រាំ ប្រាប់ ណេតាន់យ៉ាហ៊ូ ថាបើអ៊ីរ៉ង់លេងខ្លាំងៗជាងនេះ អាមេរិក សុំដាក់“មេប្រូច”ហើយ

អន្តរជាតិះ – ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ថា អាមេរិក អាចនឹងបាត់បង់ការគាំទ្រ ក្នុងករណីភាពតានតឹងនឹងអ៊ីរ៉ង់ មានការកើនឡើងកាន់តែធ្ងន់ធ្ងរ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– យោងតាមលោក ត្រាំ អ៊ីស្រាអែល បានជូនដំណឹងដល់សហរដ្ឋអាមេរិកអំពីការវាយប្រហារធំដែលជិតមកដល់លើអ៊ីរ៉ង់ ដោយមិនហ៊ានធានាថាការវាយប្រហារទាំងនោះមានកំណត់នោះទេ។

– ទន្ទឹមនោះ លោក ត្រាំ បញ្ជាក់ថា តំណាងនៃរដ្ឋមជ្ឈិមបូព៌ាយ៉ាងហោចណាស់ចំនួន ៥ បានស្នើសុំឱ្យលោក មានឥទ្ធិពលលើអ៊ីស្រាអែល។

– លោក បានព្រមានថា លោក ណេតាន់យ៉ាហ៊ូ គួរតែប្រុងប្រយ័ត្ន បើមិនដូច្នោះទេ នឹងនៅម្នាក់ឯងឆាប់ៗនេះ។ លោក បានបញ្ជាក់ថា កាលពីថ្ងៃចន្ទ មានតំណាងអ៊ីរ៉ង់ទាក់ទងរដ្ឋបាលអាមេរិក ហើយប្រាប់ថា ពួកគេត្រៀមខ្លួនរួចជាស្រេចដើម្បីបញ្ឈប់ការវាយប្រហារ ប្រសិនបើអ៊ីស្រាអែល ឈប់ដូចគ្នា។

– គួររំលឹកថា កាលពីល្ងាចថ្ងៃទី ៧ ខែមិថុនា អ៊ីរ៉ង់ បានបាញ់រ៉ុក្កែតទៅលើតំបន់ភាគខាងជើងនៃរដ្ឋជ្វីហ្វ ដោយអះអាងថា ជាការសងសឹកឱ្យលីបង់ ប៉ុន្តែត្រូវកងទ័ពអ៊ីស្រាអែល ស្ទាក់ចាប់បាន។

– អ៊ីរ៉ង់ ធ្លាប់បានព្រមានថា ខ្លួននឹងឆ្លើយតបទៅនឹងអ៊ីស្រាអែលក្នុងករណីមានការវាយប្រហារលើរដ្ឋធានីលីបង់។ ទោះជាយ៉ាងណា ភាគីទាំង ២ បានបន្តសងសឹកគ្នាទៅវិញទៅមក ដោយមិនគិតពីកិច្ចចរចាឈានរកសន្តិភាពក្នុងតំបន់នោះទេ៕

You might like