អន្តរជាតិះ- ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន ត្រៀមខ្លួនរួចជាស្រេចដើម្បីពិចារណាការវាយឆ្មក់ដោយកងកុម្ម៉ង់ដូលើអ៊ីរ៉ង់ ប្រសិនបើកិច្ចព្រមព្រៀងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ បរាជ័យជាថ្មី។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– លោក បានពន្យល់ថា អាមេរិក នឹងបន្ថែមសម្ពាធដែលខ្លាំងជាងមុនទៀតលើប្រទេសនេះ ពោលគឺខ្លាំងជាងការវាយប្រហារដែលធ្លាប់ធ្វើកន្លងមកលើប្រទេសនេះទៅទៀត។
– ទន្ទឹមនឹងនេះ ប្រធានាធិបតីអាមេរិក មិនរំពឹងថា ការកើនឡើងនៃភាពតានតឹងរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់នាពេលបច្ចុប្បន្ននឹងប៉ះពាល់ដល់ដំណើរការចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នោះទេ។
– លោក បានចង្អុលបង្ហាញថា វានឹងមិនមានផលប៉ះពាល់អ្វីលើកិច្ចព្រមព្រៀងនោះទេ ដោយបន្ថែមថា ខ្ញុំគិតថាកិច្ចព្រមព្រៀងកំពុងដំណើរការ ហើយយើងនឹងរង់ចាំអ្វីដែលនឹងកើតឡើង។
– លោក ត្រាំ សង្ឃឹមថា ការវាយប្រហារទៅវិញទៅមករវាងអ៊ីរ៉ង់ និងអ៊ៅស្រាអែល នឹងមិនប៉ះពាល់ដល់កិច្ចព្រមព្រៀងដែលលោក អះអាងថា រៀបនឹងសម្រេចរវាងក្រុងវ៉ាស៊ីនតោន និងតេហេរ៉ង់នោះឡើយ។
– គួរបញ្ជាក់ថា គិតមកទល់ពេលនេះ អ៊ីរ៉ង់ និងអ៊ីស្រាអែល បានវាយប្រហារសងសឹកគ្នាទៅវិញទៅមក ហើយលើសពីនេះ ក្រុមឧទ្ទាមហ៊ូធី ក៏លូកដៃ ដោយធ្វើការបាញស្រោចលើក្រុងតែលអាវីវ និងបិទផ្លូវដឹកជញ្ជូនរបស់ក្រុងយេរូសាឡឹម នៅសមុទ្រក្រហមផងដែរ៕
