ត្រាំ ថាខ្វះតែបន្តិចនឹងសម្រេចបានកិច្ចព្រមព្រៀងទៅហើយ តែអាក់ខានវិញ ដោយសារអ៊ីរ៉ង់វាយប្រហារអ៊ីស្រាអែល

អន្តរជាតិះ- ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យអ៊ីរ៉ង់ឈប់បាញ់មីស៊ីលប្រឆាំងនឹងអ៊ីស្រាអែល ហើយត្រលប់ទៅតុចរចាវិញ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– អ្នកឆ្លើយឆ្លងព័ត៌មាន Fox News លោក Trey Yingst បានដកស្រង់សម្តីរបស់លោក ត្រាំ ដែលថា អ៊ីរ៉ង់ បានបាញ់មីស៊ីលគ្រប់គ្រាន់ហើយ ដូច្នេះត្រលប់ទៅតុចរចាវិញ ហើយបង្កើតកិច្ចព្រមព្រៀងជាមួយអ៊ីស្រាអែល។

– យោងតាមមេដឹកនាំអាមេរិករូបនេះ បានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ ជិតឈានដល់កិច្ចព្រមព្រៀងមួយដែលអាចនឹងត្រូវបានចុះហត្ថលេខា នៅថ្ងៃចន្ទ ថ្ងៃអង្គារ ឬថ្ងៃពុធ សប្តាហ៍នេះទៅហើយ ប៉ុន្តែការវាយប្រហារនេះ នាំឱ្យវាបន្តភាពស្រពិចស្រពិលវិញ។

– សេវាសារព័ត៌មាននៃកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC អង្គភាពវរជននៃកងទ័ពអ៊ីរ៉ង់) បានឱ្យដឹងថា ការវាយប្រហារដោយមីស៊ីលត្រូវបានធ្វើឡើងប្រឆាំងនឹងមូលដ្ឋានទ័ពអាកាស Ramat David របស់អ៊ីស្រាអែល ដែលប្រើដើម្បីចាប់ផ្តើមការវាយប្រហារប្រឆាំងនឹងប្រទេសលីបង់។

– យោងតាម ​​IRGC អ៊ីរ៉ង់បានបាញ់មីស៊ីល ដើម្បីឆ្លើយតបទៅនឹងឧក្រិដ្ឋកម្មទ្រង់ទ្រាយធំរបស់របប Zionist (អ៊ីស្រាអែល) នៅភាគខាងត្បូងប្រទេសលីបង់។ ខណៈកងកម្លាំងការពារអ៊ីស្រាអែល (IDF) អះអាងថា ខ្លួនស្ទាក់ចាប់បានមីស៊ីលអ៊ីរ៉ង់ទាំងអស់៕

 

You might like