ត្រាំ មិនសប្បាយចិត្តនឹងទង្វើអ៊ីស្រាអែលនៅលីបង់នោះទេ

អន្តរជាតិះ – ក្រោយអ៊ីស្រាអែល បានបន្តវាយប្រហារឥតឈប់ឈរទៅលើរដ្ឋធានីបេរ៉ូតរបស់លីបង់ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា លោក មិនសប្បាយចិត្តទាល់តែសោះ ចំពោះសកម្មភាពបែបនេះ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក ត្រាំ បានលើកឡើងថា លោក មិនសប្បាយចិត្តនៅពេលដែលស្ថានភាពនៅលីបង់ហាក់មិនមានការប្រែប្រួល ទោះមានការសម្របសម្រួលជាច្រើនដងក៏ដោយ។

– យោងតាមមេដឹកនាំអាមេរិករូបនេះ ការវាយប្រហាររបស់អ៊ីស្រាអែលលើរដ្ឋធានីលីបង់ មិនត្រូវបានគាំទ្រដោយសហរដ្ឋអាមេរិកនោះទេ។

– អ៊ីស្រាអែល តែងតែធ្វើការវាយប្រហារលើគោលដៅហេសបូឡាក្នុងទីក្រុងបេរូត ដូចដែលខ្លួនបាននិយាយ ដើម្បីសងសឹកការវាយប្រហារដោយគ្រាប់ផ្លោងរបស់ហេសបូឡាលើទឹកដីអ៊ីស្រាអែល។

– ទោះជាយ៉ាងណា កាលពីប៉ុន្មានម៉ោងមុននេះ អ៊ីរ៉ង់ បើកការបាញ់ស្រោចលើអ៊ីស្រាអែលវិញ ដោយអះអាងថា ជាការសងសឹកនឹងទង្វើលោក ណេតាន់យ៉ាហ៊ូ ធ្វើដាក់លើលីបង់។

– រហូតមកទល់ពេលនេះ មិនទាន់មានការឆ្លើយតបណាមួយពីអ៊ីស្រាអែលថានឹងបាញ់តដៃវិញ ឬអត់នោះទេ។

– លោកប្រធានាធិបតី ដូណាល់ ត្រាំ តែងតែណែនាំមិនឱ្យអ៊ីស្រាអែល ធ្វើឱ្យស្ថានភាពនៅមជ្ឈិមបូព៌ាកាន់តែឡើងកម្ដៅនោះទេ ស្របពេលសង្គ្រាមអ៊ីរ៉ង់ មិនទាន់ដាច់ស្រេច៕

 

You might like