កីឡាះ – ក្រុមជម្រើសជាតិហុងកុង បានធ្វើដំណើរមកដល់កម្ពុជាហើយ កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីត្រៀមការប្រកួតមិត្តភាពអន្ដរជាតិ ជាមួយក្រុមជម្រើសជាតិកម្ពុជា នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) រាជធានីភ្នំពេញ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ជំនួបចុងក្រោយរវាងក្រុមទាំងពីរ បានស្មើគ្នា ១-១ នៅទឹកដីហុងកុង កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ គ្រាដែលមុនជួបគ្នាជាថ្មី ក្រុមទាំងពីរ សុទ្ធតែបានយកឈ្នះគូប្រកួតក្នុងជំនួបមិត្តភាពរៀងៗខ្លួន ក្នុងនោះហុងកុង បានយកឈ្នះក្រុមភ្ញៀវម៉ុងហ្គោលី ២-០ ខណៈគោព្រៃកម្ពុជា បានយកឈ្នះក្រុមភ្ញៀវប៊ូតង់ ៤-០៕

