អ៊ីរ៉ង់ បើកការវាយប្រហារលើអ៊ីស្រាអែលជាលើកដំបូង សងសឹកឱ្យលីបង់

អន្តរជាតិះ – អ៊ីរ៉ង់ បានបាញ់មីស៊ីលទៅលើអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ ដើម្បីសងសឹកចំពោះការវាយប្រហាររបស់ក្រុយេរូសាឡឹម ជារឿយៗលើលីបង់។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– នេះជាជាការវាយប្រហារដោយមីស៊ីលជាលើកដំបូងរបស់អ៊ីរ៉ង់លើអ៊ីស្រាអែលចាប់តាំងពីបទឈប់បាញ់ថ្ងៃទី ៨ ខែមេសា។ ការវាយប្រហារនេះ បានបង្ហាញពីការកើនឡើងយ៉ាងខ្លាំងនៃភាពតានតឹងក្នុងតំបន់ និងគំរាមកំហែងដល់ការចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ និងបង្កសង្គ្រាមឡើងវិញ។

– ទន្ទឹមនោះ កងកម្លាំងការពារជាតិអ៊ីស្រាអែល បានឱ្យដឹងថា ស៊ីរ៉ែនប្រកាសអាសន្នបានបន្លឺឡើងនៅភាគខាងជើង ស្របពេលដែលមីស៊ីលចំនួន ៤ គ្រាប់ ត្រូវបានបាញ់ចេញពីអ៊ីរ៉ង់ ប៉ុន្តែប្រព័ន្ធការពារដែនអាកាស ក៏បានដំណើរការដើម្បីស្ទាក់ចាប់ការគំរាមកំហែងនេះផងដែរ។

– ទោះជាយ៉ាងណា អ្នកនាំពាក្យកងកម្លាំងការពារជាតិអ៊ីស្រាអែល លោកឧត្តមសេនីយ៍ឯក Efi Defrin បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទីក្រុងតេអេរ៉ង់ កំពុងធ្វើកំហុសធ្ងន់ធ្ងរមួយ ដោយបន្ថែមថា ដូច្នេះ IDF នឹងបន្តធ្វើការលើផែនការយោធា ហើយវាយប្រហារគោលដៅ Hezbollah នៅក្នុងទីក្រុងបេរូត។

– ដោយឡែក យោងតាមយោធាអ៊ីរ៉ង់ បានបញ្ជាក់ថា ការវាយប្រហារនេះក៏ដោយសារតែ អ៊ីស្រាអែល បានឆ្លងកាត់បន្ទាត់ក្រហមទាំងអស់ ក្នុងការបង្កើនការវាយប្រហាររបស់ខ្លួននៅភាគខាងត្បូងប្រទេសលីបង់ និងកំណត់គោលដៅតំបន់ជាយក្រុង Dahieh ភាគខាងត្បូងទីក្រុងបេរូត។

– បន្ទាប់ពីការវាយប្រហារនេះ អ្នកនាំពាក្យរបស់ IDF ក៏បាននិយាយថា ភ្នាក់ងារនេះ កំពុងវាយតម្លៃស្ថានភាព ហើយរៀបចំសម្រាប់ការវាយប្រហារបន្ថែមចូលលីបង់ក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខនេះ។

– គួរបញ្ជាក់ថា ជុំវិញការវាយប្រហាររបស់អ៊ីរ៉ង់ខាងលើនេះ អ៊ីស្រាអែល នៅមិនទាន់បញ្ជាក់ថានឹងសងសឹកវិញនៅឡើយទេ៕

You might like