អន្តរជាតិះ – ទីប្រឹក្សាយោធារបស់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Mohsen Rezaee បានព្រមានអំពីការកំណត់គោលដៅវាយប្រហារលើមូលដ្ឋានទ័ពអាមេរិកដែលមិនទាន់ត្រូវបានវាយប្រហារ ក្នុងករណីដែលទីក្រុងវ៉ាស៊ីនតោន បន្តជម្លោះដែលកំពុងក្ដៅគគុកនេះ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក Rezaee បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ CNN ថា យើងនឹងផ្តល់មេរៀនមួយទៀតដល់ពួកគេ ដោយការវាយប្រហារមូលដ្ឋានទ័ពអាមេរិកផ្សេងទៀតដែលយើងមិនទាន់វាយប្រហាររហូតមកដល់ពេលនេះ។
– យោងតាម លោក Rezaee បានកត់សម្គាល់ថា ប្រសិនបើសហរដ្ឋអាមេរិកបន្តអរិភាព អ៊ីរ៉ង់នឹងអូសបន្លាយសង្គ្រាមហួសពីឈូងសមុទ្រពែរ្ស ដោយពង្រីកប្រតិបត្តិការយោធាពីច្រកសមុទ្រ Hormuz ទៅមហាសមុទ្រឥណ្ឌា ដល់ច្រកសមុទ្រ Bab al-Mandab និងទៅដល់សមុទ្រក្រហម រួមទាំងសមុទ្រមេឌីទែរ៉ាណេ។
– ការព្រមានរបស់អ៊ីរ៉ង់នេះ កើតឡើងស្របពេលដែលលោក ត្រាំ បង្ហាញពីសញ្ញាណបញ្ចប់ជម្លោះឆាប់ៗតាមគ្រប់មធ្យោបាយទាំងអស់មិនថាពិបាក ឬស្រួល ដោយលោក មិនចង់អូសបន្លាយនោះទេ។
– ទោះជាយ៉ាងណា លោក ត្រាំ បានអះអាងថា សហរដ្ឋអាមេរិក មិនបានអូសបន្លាយសង្គ្រាមនោះទេ ហើយថាកំពុងធ្វើការដើម្បីបញ្ចប់វាឆាប់ៗ ផងដែរ៕
