អន្តរជាតិះ- ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា គ្មានចំណុចណាមួយដែលលោក ចាំបាច់ត្រូវជួបជាមួយលោក Volodymyr Zelensky ទេ បន្ទាប់ពីមេដឹកនាំអ៊ុយក្រែនរូបនេះ បានស្នើសុំការចរចាផ្ទាល់មាត់អំពីការបញ្ចប់សង្គ្រាមរវាងប្រទេសទាំងពីរ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក Zelensky បានផ្ញើលិខិតចំហមួយច្បាប់ កាលពីថ្ងៃព្រហស្បតិ៍ ដោយអំពាវនាវឱ្យមានការចរចាដោយផ្ទាល់ជាមួយលោក ពូទីន។ ប្រធានាធិបតីអ៊ុយក្រែនរូបនេះ ក៏បានស្នើសុំបទឈប់បាញ់ផងដែរ ដោយនិយាយក្នុងលក្ខណៈលេងសើច។
– ទន្ទឹមនោះ លោក ពូទីន បានហៅការស្នើសុំនោះថា «ឈ្លើយ» ហើយបានបដិសេធសំណើសុំជួបប្រជុំ ដោយបញ្ជាក់ជាថ្មីអំពីជំហររបស់លោកថា ការចរចាសន្តិភាពគួរតែធ្វើឡើងមុនបទឈប់បាញ់ណាមួយ។
– ការស្នើសុំរបស់លោក ហ្សេលេនស្គី បានកើតឡើងបន្ទាប់ពីប្រទេសរុស្ស៊ី បានបង្កើនការវាយប្រហារយ៉ាងខ្លាំងលើរដ្ឋធានីគៀវ ដោយក្នុងទ្រង់ទ្រាយធំមិនធ្លាប់មាន។
– ទោះជាយ៉ាងណា វិមានក្រឹមឡាំង ថាស្វាគមន៍ការមកដល់របស់លោក ហ្សេលេនស្គី ជានិច្ចឱ្យតែលោកហោះមក ដើម្បីកិច្ចចរចាណាមួយឈានដល់ការបញ្ចប់សង្គ្រាម៕
