ល្ងាចនេះ ក្រុមនារីកម្ពុជា ប៉ះសិង្ហបុរី ក្នុងជំនួបមិត្តភាព​អន្តរជាតិជាលើកដំបូងនៅក្រៅប្រទេស

កីឡាះ- ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​នារីកម្ពុជា នឹង​ប្រកួត​មិត្តភាព​អន្តរជាតិ​ជា​មួយក្រុម​ជម្រើស​ជាតិ​នារី សិង្ហបុរី វេលា​ម៉ោង ៦ ល្ងាចនេះ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ជំនួប​នេះ​អាច​ត្រូវ​បាន​ចាត់​ទុក​ជា​ការ​ប្រកួត​មួយ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ បន្ទាប់​ពី​ក្រុម​ទាំង​ពីរ​មាន​ស្ថិតិ​ល្អ​ដូច​គ្នា។ ក្រុម​បាល់ទាត់​នារី​សិង្ហបុរី ទើប​តែ​បាន​យក​ឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ ឥណ្ឌូណេស៊ី ដោយ​លទ្ធផល ២-០ កាលពី​ថ្ងៃ​ទី៣ ខែ​មិថុនា ឆ្នាំ ២០២៦។ ចំណែកក្រុម​នារី​កម្ពុជា គិត​ចាប់​តាំង​ពី​ឆ្នាំ ២០២៤ មក ធ្លាប់​បាន​ប្រកួត​អន្តរជាតិចំនួន ១១ ប្រកួត​ក្នុង​នោះ ឈ្នះ ៤ ប្រកួត ​ស្មើ ៣ ប្រកួត និង​ចាញ់ ៤ ប្រកួត ដែល​អាច​ចាត់​ទុក​ជា​ស្ថិតិ​ល្អ។

– សូម​បញ្ជាក់​ថា នេះ​ជា​ការ​ប្រកួត​អន្តរជាតិ​នៅ​ក្រៅ​ប្រទេស​លើក​ដំបូង​របស់ ក្រុម​នារី​កម្ពុជា និង​ជា​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ផ្លូវ​ការ​លើក​ទី​២ ហើយ​នៅ​ថ្ងៃ​ទី​៩ ខែ​មិថុនា ក្រុម​នារី​កម្ពុជា នឹង​ប្រកួត​ជា​មួយ​ក្រុម​ម្ចាស់​ផ្ទះ ឥណ្ឌូណេស៊ី មុន​ពេល​ត្រឡប់​មក​កម្ពុជា៕

 

You might like