អន្តរជាតិះ – ប្រធានាធិបតីលោក ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាមេរិកបន្តអំពាវនាវឱ្យអ៊ុយក្រែន និងរុស្ស៊ីស្វែងរកសន្តិភាព ដោយធ្វើការសម្របសម្រួលជាក់លាក់មួយចំនួន ដើម្បីសម្រេចបានកិច្ចព្រមព្រៀង។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– លោក បានប្រាប់អ្នកយកព័ត៌មាននៅសេតវិមាន ដោយសំដៅទៅលើលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន និងលោក វ្ល៉ាឌីមៀ ហ្សេលេនស្គី ថា ខ្ញុំចង់ឱ្យអ្នកទាំង ២ ធ្វើការសម្របសម្រួលជាក់លាក់ ដើម្បីឈានដល់សន្តិភាព។

– ការលើកឡើងរបស់លោក ត្រាំ គឺស្របពេលលោកប្រធានាធិបតី វ្ល៉ាឌីមៀ ហ្សេលេនស្គី ទទូចចង់មានជំនួបទល់មុខគ្នាជាមួយលោក ពូទីន ក្នុងកិច្ចខិតខំប្រឹងប្រែងឡើងវិញ ដើម្បីបញ្ចប់សង្គ្រាម។
– លោក ហ្សេលេនស្គី បានផ្ញើលិខិតបើកចំហមួយច្បាប់ទៅកាន់ប្រធានាធិបតីរុស្ស៊ី ដោយថា សន្តិភាពអាចកើតឡើងបានតែតាមរយៈការចូលរួមដោយផ្ទាល់រវាងអ៊ុយក្រែន និងរុស្ស៊ីប៉ុណ្ណោះ។

– ទន្ទឹមនោះ លោក ក៏បានអំពាវនាវឱ្យមានបទឈប់បាញ់ពេញលេញសម្រាប់រយៈពេលនៃការចរចាដែលបានស្នើឡើង។
– ទោះជាយ៉ាងណា វិមានក្រឹមឡាំង បានបញ្ជាក់ថា លិខិតនោះ នឹងទៅដល់ដៃលោក ពូទីន ឆាប់ៗ ៕

