អន្តរជាតិះ – ក្រុមប្រដាប់អាវុធលីបង់ហេសបូឡា បានបដិសេធយ៉ាងដាច់អហង្ការចំពោះលក្ខខណ្ឌនៃបទឈប់បាញ់ដែលគាំទ្រដោយសហរដ្ឋអាមេរិករវាងអ៊ីស្រាអែល និងលីបង់ កាលពីម្សិលមិញនេះ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– នៅក្នុងសេចក្តីថ្លែងការណ៍ដ៏ម៉ឺងម៉ាត់មួយ មេដឹកនាំក្រុមដែលគាំទ្រដោយអ៊ីរ៉ង់នេះ លោក Naim Qassem បាននិយាយថា ការចរចាគឺឥតប្រយោជន៍ និងអាម៉ាស់សម្រាប់លីបង់ ហើយវាក៏ត្រូវបានបដិសេធយ៉ាងដាច់អហង្ការដោយប្រជាជនលីបង់ភាគច្រើន ផងដែរ។
– ការបដិសេធនេះ កើតឡើងបន្ទាប់ពីអ៊ីស្រាអែល និងលីបង់បានប្រកាសពីការបន្តបទឈប់បាញ់ដ៏ផុយស្រួយជាមួយនឹងការបង្កើតតំបន់សន្តិសុខ “សាកល្បង” នៅក្នុងប្រទេសលីបង់ ដែលក្នុងនោះ ប្រតិបត្តិករហេសបូឡាត្រូវបានហាមឃាត់។
– នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយដែលចេញផ្សាយ កាលពីថ្ងៃពុធ ដោយក្រសួងការបរទេសសហរដ្ឋអាមេរិក បានឱ្យដឹងថា បទឈប់បាញ់រវាងប្រទេសទាំង ២ គឺ អាស្រ័យលើការបញ្ឈប់ទាំងស្រុងនៃការបាញ់ប្រហាររបស់ក្រុមហេសបូឡា។
– ប៉ុន្តែជាការឆ្លើយតប កាលពីថ្ងៃព្រហស្បតិ៍ មេដឹកនាំនៃក្រុម ដែលមិនចូលរួមក្នុងកិច្ចចរចា បាននិយាយថា បទឈប់បាញ់ដែលពឹងផ្អែកលើការបញ្ឈប់ការបាញ់ប្រហាររបស់ហេសបូឡា និងការដកទ័ពចេញពីរណសិរ្សភាគខាងត្បូងជាមួយអ៊ីស្រាអែល ស្មើនឹងការចុះចាញ់ ហើយសម្រេចបាននូវគោលបំណងរបស់ក្រុងយេរូសាឡឹមច្បាស់ណាស់៕
