ថ្ងៃនេះដឹងហើយថា តើព្រះខ័នរាជស្វាយរៀង នៅពូលណា ពាន Shopee Cup

កីឡាះ – ការចាប់ឆ្នោតបែងចែកពូលការប្រកួតកីឡាបាល់ទាត់ជើងឯកក្លឹបអាស៊ីអាគ្នេយ៍រដូវកាល ២០២៦/២០២៧ (ASEAN Club Championship Shopee Cup 2026/2027) នឹងប្រព្រឹតទៅនៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ ម៉ោង ១០និង០០នាទីព្រឹកនេះ។ តើជើងឯកកម្ពុជា ព្រះខ័នរាជស្វាយរៀង នឹងជួបជាមួយក្លឹបប្រទេសណាខ្លះ? កុំភ្លេងរង់ចាំតាមដានទស្សនា។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ការប្រកួតឆ្នាំនេះ មានក្លិបសរុប ១៤ ក្រុមចូលរួម ដោយក្នុងនោះ ១២ ក្រុម នឹងទទួលបានកៅអីដោយផ្ទាល់ទៅកាន់វគ្គចែកពូល ខណៈ ២ ក្រុមផ្សេងទៀត ត្រូវប្រកួតវគ្គ Play-Off ដើម្បីដណ្តើមសិទ្ធិឡើងទៅវគ្គចែកពូល៕

You might like