អន្តរជាតិះ – កាសែត The Wall Street Journal (WSJ) បានដកស្រង់ប្រភពព័ត៌មានថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នឹងបន្តសង្គ្រាមយ៉ាងពេញលេញឡើងវិញប្រឆាំងនឹងអ៊ីរ៉ង់ ប្រសិនបើទាហានអាមេរិកណាម្នាក់នៅមជ្ឈិមបូព៌ាត្រូវបានសម្លាប់។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– យោងតាមរបាយការណ៍ បានឱ្យដឹងថា មេដឹកនាំអាមេរិករូបនេះ ប្រាប់ជំនួយការលោកថា ប្រសិនបើកងទ័ពអាមេរិកណាម្នាក់ត្រូវបានសម្លាប់ ដោយសារទង្វើអ៊ីរ៉ង់នោះទីក្រុងវ៉ាស៊ីនតោន អាចរំលាយបទឈប់បាញ់ជាមួយសាធារណរដ្ឋអ៊ីស្លាម ភ្លាមៗ។
– កាសែតដដែល បានបន្ថែមថា សេចក្តីថ្លែងការណ៍បែបនេះ គឺបង្ហាញពីការត្រៀមខ្លួនរបស់លោក ត្រាំ ក្រោយការអត់ធ្មត់នឹងការវាយប្រហារគ្នាទៅវិញទៅមកអស់រយៈពេលជាច្រើនសប្តាហ៍មកនេះ ដើម្បីជៀសវាងជម្លោះធំជាងនេះ។
– លោក ត្រាំ ក៏បានបញ្ជាក់ថា ការចរចារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់កំពុងមានវឌ្ឍនភាព ហើយកិច្ចព្រមព្រៀងអាចនឹងសម្រេចបាន នៅចុងសប្តាហ៍នេះ៕
