គ្រូបង្វឹកកម្ពុជា៖ ​ប៉ះប៊ូតានយប់នេះ គឺមិនមានសម្ពាធទេ ប៉ុន្តែអ្វីយើងបារម្ភថាតើកីឡាកររបស់យើងលេងបានល្អឬអត់ ហើយទទួលបានលទ្ធផលល្អឬអត់

កីឡាះ – គ្រូបង្វឹករបស់ក្រុមបាល់ទាត់ជម្រើសជាតិ កម្ពុជា លោក Koji Gyotoku បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមុនប្រកួតជាមួយមក្រុមជម្រើសជាតិប៊ូតាន ល្ងាចនេះថា ៖ «សម្រាប់ខ្ញុំ រឿងពីមុនៗ មិនមែនជាសម្ពាធសម្រាប់ខ្ញុំឡើយ។ បើយើងសួរ ថា លទ្ធផលមិនល្អសម្រាប់ប៉ុន្មានឆ្នាំមុន តើកីឡាករមានសម្ពាធឬទេ? សម្រាប់ការប្រកួតនេះ គឺមិនមានសម្ពាធទេ ប៉ុន្តែអ្វី ដែលយើងចាប់អារម្មណ៍ ថា មានសម្ពាធ គឺការប្រកួតថ្ងៃស្អែក (ថ្ងៃ​នេះ)។ តើកីឡាកររបស់យើងលេងបានល្អឬអត់ ហើយទទួលបានលទ្ធផលល្អឬអត់»។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវទទួលភ្ញៀវក្រុមជម្រើសជាតិប៊ូតាន ក្នុងជំនួបមិត្តភាពអន្តរជាតិ ដើម្បីដកស្រង់បច្ចេកទេស​ នាពហុកីឡដ្ឋានជាតិ (អូឡាំពិក)នៅវេលាម៉ោង ៧:០០ នាទីយប់នេះ៕

You might like