កីឡាះ – ថ្លែងក្នុងសន្និសីទសារព័ត៌មាន មុនចាប់ផ្ដើមការប្រកួតជើងឯកយុវជនអាស៊ីអាគ្នេយ៍ យុវជនអាយុក្រោម ១៩ឆ្នាំ ឆ្នាំ២០២៦ លោក Yasuhiro Yashida គ្រូបង្វឹកក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៩ឆ្នាំកម្ពុជា បានសម្ដែងក្ដីរីករាយ ក្នុងការដឹកនាំក្រុមចូលរួមការប្រកួតនៅឥណ្ឌូនេស៊ី ហើយក្រុមទាំងមូល បានតាំងចិត្តយ៉ាងមុតមាំសម្រាប់ការប្រកួតទាំងអស់ក្នុងព្រឹត្តិការណ៍នេះ ដោយប្ដេជ្ញានឹងប្រឹងប្រែងឲ្យដល់ទីបញ្ចប់ ហើយខិតខំនាំយកលទ្ធផលល្អជូនប្រទេសកម្ពុជា។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– គួរដឹងថា ការប្រកួតជើងឯកយុវជន U19 ប្រចាំតំបន់អាស៊ាន ឆ្នាំ២០២៦ នេះ មាន ១១ក្រុមចូលរួម និងបែងចែកជា ៣ពូល ក្នុងនោះក្រុមជម្រើសជាតិ U19 កម្ពុជា ស្ថិតក្នុងពូលC ជាមួយក្រុមយុវជនអូស្ដ្រាលី និងហ្វីលីពីន។ ប្រកួតដំបូងរបស់ក្រុមគោព្រៃជំទង់កម្ពុជា នឹងត្រូវជួបក្រុម U19 ហ្វីលីពីន មុនគេ នាថ្ងៃទី៦។ រីឯជំនួបបញ្ចប់ពូល រវាងកម្ពុជា និងអូស្ដ្រាលី នឹងធ្វើឡើងនាថ្ងៃទី៩ ខែមិថុនាខាងមុខ៕

