ឃាត់ជនបរទេស ចំនួន១៥៣នាក់ និងដកហូតសម្ភារពាក់ព័ន្ធបទល្មើស Online Scamsនៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ ៖- កម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ បានបន្តប្រតិបត្តិការរដ្ឋបាលចុះត្រួតពិនិត្យតាមទីតាំងមួយចំនួន នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត និងឃាត់មនុស្សជាង១៥០នាក់ និងដកហូតសម្ភារមួយចំនួនធំពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams)។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– យោងតាមរបាយការណ៍ បានឱ្យដឹងថា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ បានចុះត្រួតពិនិត្យទីតាំងចំនួន៥ ស្ថិតក្នុងភូមិសាស្ដ្រក្រុងប៉ោយប៉ែត ក្នុងនោះបិទសៀល១ទីតាំង និងធ្វើរដ្ឋបាល៤ទីតាំង រកឃើញជនបរទេសចំនួន ១៥៣នាក់ ស្រី២៧នាក់ មាន៥សញ្ជាតិ ដូចខាងក្រោម៖

បិទសៀល ១ទីតាំង ផ្ទះវីឡា កម្ពស់៣ជាន់ ១៨បន្ទប់ មានម្ចាស់ឈ្មោះ ហាក់ ម៉េងឃាង ភេទប្រុស រកឃើញជនបរទេសចំនួន៤៦នាក់ ស្រី៤នាក់ ៤សញ្ជាតិ (ចិន៣៩នាក់ស្រី២នាក់,ហ្វីលីពីន៣នាក់ប្រុស,ភូមា ៣នាក់ស្រី២នាក់ និងកាសាស្ថាន១នាក់ប្រុស) និងរកឃើញសម្ភារៈសង្ស័យមួយចំនួនជាសញ្ញាណនៃការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) បញ្ជូនជនបរទេសទាំង៤៦នាក់ស្រី៤នាក់ ទៅមណ្ឌលកងវ៉ាខេត្ត ដើម្បីបន្ដនីតិវិធីបណ្ដេញចេញ និងបញ្ជូនម្ចាស់ទីតាំងទៅអធិការដ្ឋាននគរបាលក្រុង ដើម្បីសាកសួរបន្ដនីតិវិធី បិទទីតាំងជាបណ្ដោះអាសន្ន៕

 

You might like