អន្តរជាតិះ – កងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) នៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ បានអះអាងពីការបើកការវាយប្រហារសងសឹកទៅលើមូលដ្ឋានទ័ពអាមេរិក ដែលធ្លាប់ប្រើវាយប្រហារពេញមួយយប់លើកោះស៊ីរីករបស់អ៊ីរ៉ង់។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ បានដកស្រង់ពីភ្នាក់ងារ IRGC ថា ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់យោធាអាមេរិកថ្មីៗនេះ ទៅលើប៉មទូរគមនាគមន៍មួយនៅលើកោះស៊ីរីក ក្នុងខេត្តហ័រម៉ូសហ្គាន ពេលនេះ កងទ័ពអាកាស IRGC បានបើកការវាយប្រហារលើមូលដ្ឋានទ័ពអាកាសអាមេរិក ដែលប្រើទុកកំណត់គោលដៅលើកោះនេះ។
– បញ្ជាការកណ្តាលអាមេរិក បានបញ្ជាក់ថា កងកម្លាំងអាមេរិកធ្វើការវាយប្រហារប្រឆាំងនឹងស្ថានីយ៍រ៉ាដា និងកន្លែងគ្រប់គ្រងយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ ខណៈទំហំខូចខាតមិនត្រូវបានបញ្ជាក់ឡើយ។
– ភាគីទាំង ២ បានវាយប្រហារគ្នាទៅវិញទៅមកដោយអះអាងថាជាការការពារខ្លួន និងសងសឹក អំឡុងកិច្ចចរចា នៅតែស្ថិតក្នុងដំណើរការ៕
