អន្តរជាតិះ – នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានបញ្ជាឱ្យកងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) ពង្រីកតំបន់ប្រតិបត្តិការលើដីនៅក្នុងប្រទេសលីបង់ និងពង្រឹងការគ្រប់គ្រងលើតំបន់ដែលធ្លាប់កាន់កាប់ដោយអង្គការស៊ីអ៊ីត Hezbollah។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– យោងតាមសេចក្តីថ្លែងការណ៍របស់លោក Netanyahu ដែលចេញផ្សាយដោយការិយាល័យរបស់លោកថា ខ្ញុំណែនាំឱ្យកងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) ពង្រីកសមរភូមិនៅក្នុងប្រទេសលីបង់។ កងកម្លាំងរបស់យើងបានឆ្លងកាត់ទន្លេ Litani ហើយដណ្តើមយកតំបន់ Beaufort Ridge ។ ឥឡូវនេះ កងកម្លាំងយើងពង្រឹង និងពង្រីកការកាន់កាប់លើតំបន់ដែលធ្លាប់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ Hezbollah ។
– លោក បានបន្ថែមថា ការដណ្តើមយកបន្ទាយ Beaufort គឺជាដំណាក់កាលដ៏អស្ចារ្យ និងជាការផ្លាស់ប្តូរយ៉ាងខ្លាំងនៅក្នុងគោលនយោបាយដែលយើងកំពុងដឹកនាំ។ យើងកំពុងចាត់វិធានការ។ យើងកំពុងធ្វើប្រតិបត្តិការលើគ្រប់គោលដៅ នៅក្នុងប្រទេសស៊ីរី ហ្គាហ្សា និងលីបង់។ យើងបានបង្កើតតំបន់សន្តិសុខហួសពីព្រំដែនរបស់យើង ដើម្បីការពារសហគមន៍របស់យើង។
– រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Israel Katz បានប្រកាស កាលពីថ្ងៃអាទិត្យថា កងទ័ពអ៊ីស្រាអែលបានបង្កើតការគ្រប់គ្រងលើតំបន់យុទ្ធសាស្ត្រដ៏សំខាន់មួយនៅភាគខាងជើងនៃទន្លេ Litani ក្នុងប្រទេសលីបង់ ដែលជាទីតាំងនៃបន្ទាយ Beaufort ៕
