កីឡាះ – លោក Carlo Ancelotti គ្រូបង្វឹកក្រុមជម្រើសជាតិប្រេស៊ីល បានបញ្ជាក់ថា Neymar នឹងមិនត្រូវបានដកចេញពីបញ្ជីឈ្មោះកីឡាករឡើយ ហើយនឹងដើរតួនាទីយ៉ាងសំខាន់នៅក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ២០២៦។
– គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះបាននិយាយថា “យើងរំពឹងថា Neymar នឹងត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួតបើកឆាក World Cup ទល់នឹង ម៉ារ៉ុក។ ប្រសិនបើគាត់មិនទាន់សះស្បើយ ១០០%ទេ យើងនឹងរង់ចាំគាត់សម្រាប់ការប្រកួតទីពីរ។ លោក Carlo Ancelotti បន្តថា “យើងនឹងមិនជំនួសនរណាម្នាក់ឡើយ។ កីឡាករដែលត្រូវបានជ្រើសរើសគឺកីឡាករទាំង ២៦នាក់នេះ ហើយកីឡាករទាំង ២៦នាក់នេះនឹងលេងនៅក្នុងព្រឹត្តិការណ៍ World Cup”។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– សូមជម្រាបថា ក្រុមជើងឯកប្រាំសម័យកាលប្រេស៊ីលនឹងចាប់ផ្តើមយុទ្ធនាការ World Cup ពូល C របស់ពួកគេនៅថ្ងៃទី ១៣ ខែមិថុនាទល់នឹងម៉ារ៉ុកនៅ រដ្ឋNew Jersey បន្ទាប់មកប្រឈមមុខនឹងហៃទីនៅ Philadelphia នៅថ្ងៃទី ១៩ ខែមិថុនា និងស្កុតឡេននៅថ្ងៃទី ២៤ ខែមិថុនានៅ Miami៕

