ត្រាំ ថាអ៊ីរ៉ង់ សន្យា “មិនអភិវឌ្ឍ មិនទិញ” អាវុធនុយក្លេអ៊ែរទេ

អន្តរជាតិះ – ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា ទីក្រុងតេអេរ៉ង់បានយល់ព្រមក្នុងអំឡុងពេលចរចាស្តីពីការដោះស្រាយជម្លោះថានឹងមិនអភិវឌ្ឍ ឬទិញអាវុធនុយក្លេអ៊ែរនោះទេ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក ត្រាំ បានលើកឡើង នៅក្នុងបទសម្ភាសន៍មួយថា “ពួកគេបញ្ជាក់ថានឹងមិនអភិវឌ្ឍអាវុធនុយក្លេអ៊ែរទេ ហើយខ្ញុំបាននិយាយថា ចុះបើអ្នកទិញអាវុធនុយក្លេអ៊ែរវិញ តើមានអ្វីកើតឡើង”។

– មេដឹកនាំអាមេរិករូបនេះ បានកត់សម្គាល់ថា សេចក្តីព្រាងកិច្ចព្រមព្រៀង បង្ហាញថា អ៊ីរ៉ង់ នឹងមិនអភិវឌ្ឍ ឬទិញតាមមធ្យោបាយណាមួយឡើយ។

– គួររំលឹកថា បញ្ហានុយក្លេអ៊ែរគឺជាចំណុចដ៏សំខាន់ និងជាចំណុចចាក់ដោតជុំវិញកិច្ចចរចាអាមេរិក-អ៊ីរ៉ង់ ដែលរំខានដល់ការសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពម្ដងហើយម្ដងទៀត៕

 

You might like