ឪពុកនិងកូនស្រីអាយុ៦ឆ្នាំ បានស្លាប់ដោយរន្ទៈបាញ់ក្នុងខ្ទមចាំចម្ការ នៅស្រុកអណ្តូងមាស

ខេត្តរតនគិរី÷ – ឪពុកនិងកូនស្រី បានស្លាប់ជាមួយគ្នាភ្លាមៗក្នុងខ្ទមចាំចំការ ដោយសាររន្ទៈបាញ់ ។ ហេតុការណ៍នេះបានកើតឡើងនៅពីវេលាម៉ោង៦ល្ងាច ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ត្រង់ចំណុចខ្ទមចាំចម្ការ ចម្ងាយពីភូមិប្រមាណ៤គីឡូម៉ែត្រ ស្ថិតនៅក្នុងភូមិតាំងសេ(ហៅតាំងសេម្លូ)ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក មាស សារ៉េត អភិបាលស្រុកអណ្ដូងមាស បានឲ្យដឹងថា ជនរងគ្រោះទាំងពីរនាក់/ ១.ឪពុកឈ្មោះ ក្លាន ធើញ អាយុ៣៦ឆ្នាំ ជនជាតិចារ៉ាយ។និងកូនស្រីឈ្មោះ សេវ ថ្លា អាយុ០៦ឆ្នាំ បានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ។

– លោកអភិបាលស្រុកបានបញ្ជាក់ថា ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ ឃើញមានការខូចខាតដូចជា Sola ១ និងអាគុយ១។ ហើយសពត្រូវបានសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យពិតជាគ្រោះធម្មជាតិ រន្ទះបានបាញ់ជនរងគ្រោះពិតប្រាកដមែន ហើយបានយកមកតម្កល់ទុកនៅភូមិតាំងសេ ឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគិរី ដើម្បីធ្វើបុណ្យទៅតាមប្រពៃណីជនជាតិដើមភាគតិច។

ក្រោយពីទទួលបានដំណឹងនេះ ក្រុមការងារឃុំនៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំដោយលោកមេឃុំ នាំយកគ្រឿងឧបភោគ បរិភោគ និងថវិកាចំនួន១០០,០០០រៀល ដើម្បីចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំរបស់ក្រុមគ្រួសារនៃសព៕

 

You might like