កីឡាះ – គ្រូបង្វឹក Jose Mourinho បានព្រមព្រៀងចុះកិច្ចសន្យារយៈពេល ៣ឆ្នាំ ដើម្បីដឹកនាំក្លិបអាជីព Real Madrid ជាលើកទី២ របស់លោក។
– បុរសសញ្ជាតិព័រទុយហ្គាល់ វ័យ ៦៣ឆ្នាំរូបនេះ ធ្លាប់បានដឹកនាំក្រុមលេងនៅលីគកំពូល La Liga របស់អេស្ប៉ាញ កាលលើកទី១ នាអំឡុងឆ្នាំ២០១០ ដល់ឆ្នាំ២០១៣។ រូបលោកនឹងមិនទាន់បង្ហាញវត្តមានផ្លូវការនៅអធិរាជស រហូតដល់ក្លិបមានមូលដ្ឋានប្រចាំទីក្រុង Madrid បោះឆ្នោតជ្រើសរើសប្រធានថ្មីរួចរាល់ ដែលដំណើរនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៦ ចប់សព្វគ្រប់សិន។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– នេះមានន័យថា លោក Jose នឹងចាកចេញពីតួនាទីគ្រូបង្វឹកក្លិប Benfica របស់ព័រទុយហ្គាល់ ក្រោយចូលដឹកនាំតាំងពី ខែកញ្ញា ឆ្នាំ២០២៥ នៅពេលពួកគេបញ្ចប់ក្នុងតំណែងលេខ៣ ក្នុងលីគ Primeira Liga នារដូវកាលឆ្នាំ២០២៥-២៦ ដើម្បីមកជំនួសតំណែងលោក Alvaro Arbeloa ដែលទើបចូលកាន់តំណែងធំនេះជំនួសលោក Xabi Alonso តាំងពីខែ មករា ឆ្នាំ២០២៦ តែប៉ុណ្ណោះ៕
