លោក JD Vance មិនហ៊ានបញ្ជាក់កាលបរិច្ឆេទសន្តិភាពទេ ព្រោះនៅស្មុគស្មាញត្រង់កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់

អន្តរជាតិះ – អនុប្រធានាធិបតី លោក JD Vance បានថ្លែងថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់មិនទាន់បានដោះស្រាយបញ្ហាមួយចំនួនលើកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់នៅឡើយទេ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក បានប្រាប់អ្នកយកព័ត៌មាននៅមូលដ្ឋានរួម Andrews ជិតទីក្រុងវ៉ាស៊ីនតោនថា វាពិបាកក្នុងការនិយាយឱ្យច្បាស់ថាពេលណាលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ នឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយអ៊ីរ៉ង់ ព្រោះនៅចំណុចមួយចំនួនកំពុងតែបន្តពិភាក្សាគ្នា។

– អនុប្រធានាធិបតីអាមេរិករូបនេះ បានបន្ថែមថា មានបញ្ហាមួយចំនួនលើកម្មវិធីនុយក្លេអ៊ែរ រួមទាំងឃ្លាំងស្តុកសារធាតុអ៊ុយរ៉ាញ៉ូម។ ដូច្នេះយើងកំពុងពិគ្រោះយោបល់ជាមួយអ៊ីរ៉ង់។

– យោងតាម លោក Vance បន្តថា វាច្បាស់ណាស់ថា អ៊ីរ៉ង់ចង់បានកិច្ចព្រមព្រៀង ហើយយើងគិតថាកិច្ចចរចាដែលកំពុងបន្តជាមួយគ្នាឥឡូវនេះ ពួកគេចរចាដោយស្មោះត្រង់។

– សារព័ត៌មាន Axios បានរាយការណ៍ដោយដកស្រង់ប្រភពព័ត៌មានថា អ្នកចរចាអាមេរិក និងអ៊ីរ៉ង់បានព្រមព្រៀងគ្នាលើសេចក្តីព្រាងអនុស្សរណៈយោគយល់គ្នា ដែលចែងអំពីការឈប់បាញ់រយៈពេល ៦០ ថ្ងៃ និងការចាប់ផ្តើមពិគ្រោះយោបល់លើកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់។

– យោងតាមសារព័ត៌មាន សេចក្ដីព្រាងនេះ កំពុងរង់ចាំការអនុម័តចុងក្រោយពីលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ ទោះជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារសារព័ត៌មាន Tasnim ក្រោយមក បានរាយការណ៍ដោយដកស្រង់ប្រភពព័ត៌មានជិតស្និទ្ធនឹងក្រុមចរចាថា អនុស្សរណៈនេះមិនទាន់ត្រូវបានព្រមព្រៀង ឬអនុម័តនៅឡើយទេ៕

 

You might like