ឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ករណីប្លន់ម៉ូតូ​នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ​ ៖ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា យើងបានធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាបាន រហូតដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង០៤និង០៥នាទីទាបភ្លឺ បង្ក្រាបឃាត់ខ្លួនជនសង្ស័យបាននៅចំនុចភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល សរុបចំនួន ០៦នាក់ប្រុស ដែលធ្វើសកម្មភាពកាប់យកម៉ូតូនៅចំនុចខាងលើ ក្រោយពីទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ រ៉េត ភារម្យ ភេទប្រុស និងមើលឃ្លីបវីដេអូសកម្មភាពជនសង្ស័យដេញកាប់យកម៉ូតូ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៣ទាបភ្លឺ ចំណុចផ្លូវបំបែកផ្សារព្រៃព្រិច ស្ថិតនៅភូមិព្រៃព្រិច សង្កាត់ផ្សារកណ្តាល ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

បច្ចុប្បន្នជនសង្ស័យទាំង ០៦នាក់ បានធ្វើការឃាត់ខ្លួនយកមកអធិការដ្ឋានដើម្បីធ្វើការសាកសួរ និងបន្តនីតិវិធី។

 

You might like