កីឡាះ – ព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក World Cup 2026 ដែលមានការរៀបចំធ្វើជាសហម្ចាស់ផ្ទះ ៣ ប្រទេសជាលើកដំបូង រួមមាននៅ សហរដ្ឋអាមេរិក កាណាដា និងម៉ិកស៉ិក ហើយអ្វីដែលកាន់តែពិសេសទៀតនោះ ការធ្វើពិធីបើក នឹងធ្វើនៅប្រទេសទាំង ៣ នោះផ្សេងៗគ្នាតែម្តង។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– World Cup 2026 នឹងប្រព្រឹត្តឡើងពីថ្ងៃទី ១១ ខែ មិថុនា ដល់ថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០២៦។ ទោះបីជាការប្រកួតកំណត់ចាប់ផ្តើមពីថ្ងៃទី ១១ ខែ មិថុនា តទៅក៏ដោយ ប៉ុន្តែការធ្វើពិធីបើក នឹងមិនធ្វើក្នុងថ្ងៃតែមួយនោះទេ ដោយនៅ ម៉ិកស៊ិក ធ្វើមុនគេ គឺនៅថ្ងៃទី ១១ ខណៈ សហរដ្ឋអាមេរិក និង កាណាដា ធ្វើនៅថ្ងៃទី ១២៕(ដកស្រង់ពី៖ KPT Sport)

