មេដឹកនាំកំពូលអ៊ីរ៉ង់ បោះពាក្យថា មជ្ឈិមបូព៌ាអស់កន្លែងសុវត្ថិភាពសម្រាប់យោធាអាមេរិកហើយ ដូច្នេះប្រយ័ត្នខ្លួន

អន្តរជាតិះ – មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Mojtaba Khamenei បាននិយាយថា សហរដ្ឋអាមេរិក ប្រហែលជានឹងលែងបានយកប្រទេសនៅមជ្ឈិមបូព៌ាធ្វើជាខែលសម្រាប់មូលដ្ឋានទ័ព និងធានាកន្លែងសុវត្ថិភាពណាមួយសម្រាប់យោធារបស់ខ្លួននៅក្នុងតំបន់នោះទៀតហើយ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក Khamenei បានលើកឡើង នៅក្នុងសុន្ទរកថាជាលាយលក្ខណ៍អក្សរថា រឿងមួយប្រាកដណាស់ ដែលប្រជាជន និងប្រទេសនានានៅក្នុងតំបន់នឹងលែងផ្ដល់ខែល សម្រាប់មូលដ្ឋានទ័ពអាមេរិកទៀតហើយ។ សហរដ្ឋអាមេរិកនឹងលែងមានកន្លែងសុវត្ថិភាពសម្រាប់មូលដ្ឋានទ័ព និងផែនការយោធាពួកគេទៀតហើយ ហើយកំពុងបាត់បង់ទីតាំងទាំងអស់នោះជាបន្តបន្ទាប់។

– លោក Khamenei បានអំពាវនាវដល់ប្រទេសមូស្លីមទាំងអស់ឱ្យពង្រឹងមិត្តភាព កិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមក ដើម្បីដោះស្រាយបញ្ហាទាំងអស់រួមគ្នា។

– ការលើកឡើងរបស់លោក Khamenei បានកើតឡើងបន្ទាប់ពីការវាយប្រហារជាថ្មីរបស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់នៅតំបន់ភាគខាងត្បូង ដោយអះអាងថាជាការការពារខ្លួន,>

You might like