រុស្ស៊ី តឿនជនបរទេសឱ្យប្រញាប់រើចេញពីក្រុងគៀវ ហើយប្រាប់ពលរដ្ឋកុំនៅក្បែរអគាររដ្ឋបាល ខណៈព្រមានវាយប្រហារធំបន្ថែម

អន្តរជាតិះ- រុស្ស៊ី បានគំរាមវាយប្រហារជាប្រព័ន្ធម្តងទៀតប្រឆាំងនឹងរដ្ឋធានីគៀវ ប៉ុន្មានថ្ងៃបន្ទាប់ពីធ្វើការវាយប្រហារដ៏ធំបំផុតមួយរបស់ខ្លួនទៅលើអ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាម។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ក្រសួងការបរទេសរុស្ស៊ី បានចេញសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារថ្មីនឹងផ្តោតលើមជ្ឈមណ្ឌលរៀបចំផែនការ និងប៉ុស្តិ៍បញ្ជាការ រួមជាមួយនឹងរោងចក្រផលិតយន្តហោះគ្មានមនុស្សបើកនៅរដ្ឋធានីគៀវ។

– ទន្ទឹមនោះ ទីក្រុងមូស្គូ ក៏បានអំពាវនាវឱ្យជនបរទេស និងអ្នកការទូតប្រញាប់ចាកចេញពីទីក្រុងគៀវឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយព្រមានពលរដ្ឋឱ្យនៅឆ្ងាយពីអគាររដ្ឋបាល និងមូលដ្ឋានយោធា។

– ដោយឡែក រដ្ឋាភិបាលអ៊ុយក្រែន បាននិយាយថា ការគំរាមកំហែងរបស់រុស្ស៊ីគឺ «គ្មានមនុស្សធម៍» ដោយជំរុញឱ្យសម្ព័ន្ធមិត្តបង្កើនសម្ពាធលើទីក្រុងមូស្គូ។

– ជាមួយនឹងការព្រមានចំពោះជនបរទេស ទីក្រុងមូស្គូ បានបញ្ជាក់ថា ការបាញ់ផ្លោងរបស់ខ្លួនមានគោលបំណងសំដៅលើស្ថាប័នការទូតបរទេស។

– សេចក្ដីថ្លែងការណ៍ បានបន្ថែមថា ការវាយប្រហាររបស់រុស្ស៊ីលើទីក្រុងគៀវ នឹងនៅតែមានឥទ្ធិពលដូចឆ្នាំមុនៗ ឬខែមុនៗដដែល។

– យោងតាមប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា ការវាយប្រហារទ្រង់ទ្រាយធំរបស់រុស្ស៊ី កាលពីយប់ថ្ងៃសៅរ៍ បានសម្លាប់មនុស្ស ៤ នាក់ និងរបួសប្រហែល ១០០ នាក់នៅក្នុងទីក្រុងគៀវ និងតំបន់ផ្សេងៗទៀត ដោយប្រើយន្តហោះគ្មានមនុស្សបើក និងមីស៊ីលច្រើនសន្ធឹកសន្ធាប់៕

 

 

You might like