អាមេរិក ប្រកាសផ្អាកលក់អាវុធទៅឱ្យតៃវ៉ាន់ ដោយទុកប្រយុទ្ធជាមួយអ៊ីរ៉ង់សិន

អន្តរជាតិះ – រដ្ឋមន្ត្រីស្តីទីកងទ័ពជើងទឹកលោក Hung Cao បាននិយាយថា សហរដ្ឋអាមេរិក សម្រេចពន្យារពេលលក់អាវុធចំនួន ១៤ ពាន់លានដុល្លារ (១០,៤ ពាន់លានផោន) ទៅឱ្យតៃវ៉ាន់ ដើម្បីធានាថាខ្លួនមានអាវុធគ្រប់គ្រាន់សម្រាប់សង្គ្រាមជាមួយអ៊ីរ៉ង់។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក Cao បានបញ្ជាក់រឿងនេះនៅក្នុងសវនាការព្រឹទ្ធសភា ប៉ុន្មានថ្ងៃបន្ទាប់ពីលោកប្រធានាធិបតី Donald Trump មិនចង់ឱ្យលក់កញ្ចប់អាវុធនេះ បន្ទាប់ពីកិច្ចប្រជុំជាមួយមេដឹកនាំចិនលោក Xi Jinping។

– ទោះជាយ៉ាងណា អ្នកនាំពាក្យការិយាល័យប្រធានាធិបតីតៃវ៉ាន់ បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃសុក្រថា អាជ្ញាធរក្រុងតៃប៉ិ នៅមិនទាន់បានទទួលព័ត៌មានណាមួយអំពីការកែសម្រួលរបស់សហរដ្ឋអាមេរិកចំពោះការលក់អាវុធនោះទេ។

– ការលក់អាវុធរបស់សហរដ្ឋអាមេរិកទៅឱ្យតៃវ៉ាន់បានធ្វើឱ្យទីក្រុងប៉េកាំងខឹងសម្បារជាយូរមកហើយ ដែលអះអាងថាកោះដែលគ្រប់គ្រងដោយខ្លួនឯងនេះជាទឹកដីរបស់ខ្លួន ហើយមិនបានច្រានចោលការដណ្តើមយកដោយកម្លាំងយោធានោះទេ។

– ទន្ទឹមនោះ លោក Cao បានលើកឡើង នៅក្នុងសវនាការកាលពីថ្ងៃព្រហស្បតិ៍ថា ឥឡូវនេះយើងកំពុងផ្អាកមួយរយៈ ដើម្បីធានាថាយើងមានសព្វាវុធដែលយើងត្រូវការសម្រាប់ប្រតិបត្តិការ Epic Fury ឬប្រតិបត្តិការថ្មីនៅអ៊ីរ៉ង់។

– លោក បានបន្ថែមថា ការលក់សព្វាវុធទៅបរទេសនឹងបន្តឡើងវិញ នៅពេលដែលរដ្ឋបាលយល់ថាចាំបាច់។

គួរបញ្ជាក់ថា កញ្ចប់អាវុធចំនួន ១៤ ពាន់លានដុល្លារនេះ កំពុងរង់ចាំការយល់ព្រមពីលោក Trump អស់រយៈពេលជាច្រើនខែមកហើយ។ កញ្ចប់នេះ រួមបញ្ចូលទាំងមីស៊ីលការពារដែនអាកាស ដូចជា PAC-3 របស់ Lockheed Martin និងប្រព័ន្ធមីស៊ីលដីទៅអាកាស។

លោក Trump មិនទាន់បានបញ្ជាក់ថា លោក នឹងមានការយល់ព្រមចុងក្រោយចំពោះកញ្ចប់នេះ ឬអត់ទេ ដោយថាកិច្ចចរចាជាមួយចិនកន្លងមកគឺល្អប្រសើរ៕

You might like