អន្តរជាតិះ- រដ្ឋបាលសហរដ្ឋអាមេរិក ប្រឆាំងនឹងអ៊ីរ៉ង់ជុំវិញការគិតថ្លៃលើកប៉ាល់ដឹកជញ្ជូនដែលឆ្លងកាត់ច្រកសមុទ្រ Hormuz ។ នេះបើយោងតាមការប្រកាសរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– លោក ត្រាំ បានឆ្លើយតបទៅនឹងសំណួររបស់អ្នកយកព័ត៌មាននៅសេតវិមានថា យើងមិនចង់ឱ្យមានការយកថ្លៃនោះទេ យើងចង់ឱ្យកប៉ាល់ឆ្លងកាត់ដោយសេរី ព្រោះវាជាផ្លូវទឹកអន្តរជាតិ។
– លោក បានបន្ថែមថា មកដល់ពេលនេះ មិនមានកប៉ាល់ណាមួយដែលអាចឆ្លងកាត់ដោយគ្មានការយល់ព្រមពីយើងទេ យើងកំពុងគ្រប់គ្រងយ៉ាងអស្ចារ្យនៅច្រកនេះ។
– យោងតាមលោក ត្រាំ បានបញ្ជាក់ថា ដោយសារតែវិធានការនេះ នាំឱ្យទីក្រុងតេអេរ៉ង់ កំពុងខាតបង់ប្រាក់យ៉ាងច្រើន។ លោក ក៏បានសន្មតថា ពួកគេខាតបង់ ៥០០ លានដុល្លារក្នុងមួយថ្ងៃៗ។
– សហរដ្ឋអាមេរិក បានចាត់វិធានការបិទកំពង់ផែរបស់អ៊ីរ៉ង់ ជាការឆ្លើយតបទៅនឹងភាពតានតឹងដែលបង្កឡើងដោយជម្លោះ។ ទោះជាយ៉ាងណា អាជ្ញាធរអ៊ីរ៉ង់ មិនទាន់ធ្វើការអធិប្បាយលើរបាយការណ៍ដែលអាមេរិក អះអាងខាងលើនៅឡើយទេ៕

